Connect with us

វប្បធម៌ ជំនឿ

ឃ្លោក ចិន ហុងស៊ុយហៅលុយកាក់ បង្កើនលាភសំណាង និងអាយុយឺនយូរក្នុងគ្រួសារ

បានផុស

នៅ

ឃ្លោកគឺជានិមិត្តរូបដ៏ល្អមួយទៀតរបស់ប្រទេសចិន។ បើយោងតាមជំនឿបានបញ្ជាក់ថា វាជួយលើកកម្ពស់សុខភាព អាយុវែង គ្មានជំងឺដំកាត់ណាមួយ មក​យាយី​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេស ឃ្លោក​ចិន​មួយ​ប្រភេទ​នេះ ​ជួយ​លើក​កម្ពស់​ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ​នៃ​ប្រាក់​ហូរ​ចូល​ ​ទៅ​ កាន់​កន្លែង​ណា​ដែល​ដាក់​តាំង​ឬ​ព្យួរ​លំអ។

ជាទូទៅ​ ផ្លែ​ឃ្លោក​ភាគ​ច្រើន ​និយម​យក​ទៅ​ តុបតែង​ហាង​ ឬ​អ្នក​​​ប្រកប​អាជីវកម្ម ​ដើម្បី​នាំ​ភាព​រុងរឿង​ ជួយ​ហៅ​ សំណាង និង​ទ្រព្យសម្បត្តិ​ចូល​ទៅ​ ក្នុង​ហាង។ ឃ្លោក​ចិន​ក៏​ត្រូវ​បាន​​គេ​និយម​យក​ទៅ​ តុបតែង​គេហដ្ឋាន​​​ ដើម្បី​ពង្រឹង ឬ​ជួសជុល​ហុងស៊ុយ​ នាំ​លាភ​សំណាង​ និង​អាយុ​វែង​ដល់​សមាជិក​គ្រួសារ។

នេះ​ក៏​ដោយសារ​តែ​ឃ្លោក​ចិន ​មាន​រាង​ពងក្រពើ ​ស្រដៀង​នឹង​លេខ ៨ វា​ដូចជា​និមិត្ត​សញ្ញា​គ្មាន​កំណត់។ ដូច្នេះ​ហើយ ​គេ​ជឿ​ថា​ វា​នឹង​ជួយ​រក្សា​មាស​ប្រាក់​មិន​ឲ្យ​ចេញ​ក្រៅ​ លឿន ហើយ​រារាំង​​វត្ថុ​អកុសល​ ឬ​វិញ្ញាណ​មិន​ល្អ​ណាមួយ​មិន​ឲ្យ​ចូល​ក្នុង​ផ្ទះ​បាន​ងាយ។

បន្ថែម​ពី​លើ​ការ​តុបតែង​ផ្ទះ ឬ​ហាង ក៏​អាច​ប្រើ​សម្រាប់​តុបតែង​បន្ទប់​គេង​ផង​ដែរ។ គេ​ជឿ​ថា​ វា​នឹង​ជួយ​បង្កើន​ទំនាក់ទំនង​ស្នេហា​ដល់​គូស្នេហ៍​ មាន​ជម្លោះ​ញឹកញាប់​។

ការ​យក​ផ្លែ​ឃ្លោក​នេះ​​មក​ដាក់​នៅ​ ក្បាល​គ្រែ តាម​ជំនឿ​គេ​​ជឿ​ថា​​​ នឹង​ជួយ​រារាំង​ថាមពល​អាក្រក់ មិន​ឲ្យ​ចូល​ជិត​មនុស្ស​ហើយ​បើ​ផ្ទះ​ណា​មាន​មនុស្ស​ឈឺ អាច​យក​ផ្លែ​ឃ្លោក​ចូល​ក្នុង​បន្ទប់​ដេក​របស់​អ្នក​ជំងឺ​នោះ​ នឹង​ជួយ​កាត់បន្ថយ​រោគ​សញ្ញា​នៃ​ជំងឺ ​ឬ​ធ្វើឲ្យ​អ្នក​ឈឺ​បាន​ជា​សះស្បើយ​រហ័ស​ថែម​ទៀត​ផង៕

គ្រូ ណុប

ចុចអាន៖ឃ្លោក Wu Lou ហុងស៊ុយល្អ​ផុតលេខ​ ការពារ​​សុខភាព និងអាយុជីវិត​

ចុចអាន៖គជ់ចិនមួយប្រភេទ មិនត្រឹមតែប្រើលម្អ ក៏ជាហុងស៊ុយផ្ដល់នូវភាពត្រជាក់ត្រជុំ គ្មានជម្លោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣១ នាទី មុន

ពលករ​ខ្មែរ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​សប្បាយចិត្ត និង​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ខ្នះខ្នែង​ជួយ​ឲ្យ​ពួកគាត់​ត្រឡប់​មក​កម្ពុជា​វិញ​

ព័ត៌មានជាតិ៣៩ នាទី មុន

ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ​ថ្លែងអំណរគុណ​អង្គ​បោះឆ្នោត​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការបោះឆ្នោត​ព្រឹទ្ធសភា

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីរំលោភបូកក្មេងស្រីនៅខេត្តសៀមរាប គ្រួសារជនសង្ស័យស្នើតុលាការផ្ដល់យុត្តិធម៌ឱ្យបានសងខាង

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កំពង់ស្ពឺ ​៖ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​គឺជា​ស្ពាន​បន្ត​ក្តី​ស្រមៃ​យុវជន​ក្នុង​ការ​វិល​ត្រលប់មក​កាន់ការ​សិក្សា

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា និងប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គរួមគ្នាពិនិត្យ វាយតម្លៃពីហានិភ័យនៃគ្រឿងញៀន នៅតំបន់ផលិតត្រីកោណមាស

សេដ្ឋកិច្ច២ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ១ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ២ ថ្ងៃ មុន

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

Sokha Hotels

ព័ត៌មានពេញនិយម