Connect with us

ព័ត៌មានជាតិ

ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ​ថ្លែងអំណរគុណ​អង្គ​បោះឆ្នោត​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការបោះឆ្នោត​ព្រឹទ្ធសភា

បានផុស

នៅ

«​ក្នុងនាម​សម្តេច​ប្រធាន​គណបក្ស ក៏ដូចជា​ក្នុងនាម​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​គណៈកម្មាធិការ​គ​ណ​បក្ស​ខេត្តក្រចេះ​, ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាជិក​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​នៃ​ខេត្តក្រចេះ​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជនកម្ពុជា​បានឈ្នះ​ការបោះឆ្នោត​ព្រឹទ្ធសភា​នាពេល​កន្លងទៅ និង​សូម​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត ក្រុង​ស្រុក​នា​ថ្ងៃទី​២៦ ខែឧសភា ខាងមុខនេះ​ដើម្បី​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​គ្រប់គ្រង​និង​ដឹកនាំ​ក្រុមប្រឹក្សា​ខេត្ត និង​ក្រុង​ស្រុក​បន្តទៀត​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​គឺជា​ការ​ថ្លែង​របស់​លោក នេត្រ ភក្ត្រា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ​ក្នុង​ឱកាស​នៃ​ការជួប​សំណេះសំណាល​ជាមួយ​អង្គ​បោះឆ្នោត​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ២៤៤ រូប​ក្នុង​ខេត្តក្រចេះ នា​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៤ នេះ​។

ពិធី​សំណេះសំណាល​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សមាជិក​សមាជិកា​ក្រុមការងារ​គណបក្ស គណៈកម្មាធិការ​បក្ស​ខេត្ត ក្រុង​ស្រុក រួម​នឹង​អង្គ​បោះឆ្នោត​សរុប​ជាង ៥០០ នាក់​។ លោក វ៉ា ថន ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត​ក្រចេះ​បានលើកឡើង​ពី​កិច្ច​ការដែល​គណៈកម្មាធិកា​រ​បក្ស​ខេត្ត​សម្រេចបាន​និង​ការត្រៀមខ្លួន​សម្រាប់​ឆ្ពោះទៅ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុង​ស្រុក​នាពេលខាងមុខ​រួមមាន​ការ​ជ្រើសរើស​បេក្ខជន​, ភ្នាក់ងារ​គណបក្ស និង​ការត្រៀម​សម្រាប់​ការឃោសនាបោះឆ្នោត​នាពេលខាងមុខ ក៏ដូចជា​ការ​ប្តេជ្ញាចិត្ត​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ខេត្ត​ដោយ​ធ្វើយ៉ាងណា​ឱ្យ​ក្នុងការ​បោះឆ្នោត​ខាងមុខ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​លើសលប់។

ជា​មួយ​គ្នា​នេះ ការ​មានការ​បង្ហាញ​នូវ​បេក្ខភាព​ឈរ​ឈ្មោះ​សម្រាប់​សមាជិក​ក្រុមប្រឹក្សា​ខេត្តក្រចេះ​ផងដែរ​។ លោក​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ បាន​ថ្លែងអំណរគុណ​ដល់​សមាជិក​សមាជិកា​ក្រុមការងារ​គណបក្ស​ថ្នាក់​ជាតិ និង​ក្រុមការងារ​ថ្នាក់ក្រោម​ជាតិ​ដែល​បាន​ពួតដៃគ្នា​ធ្វើ​កិច្ច​ការងារ និង​លើកទឹកចិត្ត​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ដណ្តើម​យក​​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការបោះឆ្នោត​ខាងមុខ​។ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ជ័យជម្នះ លោក នេត្រ ភក្ត្រា ក៏បាន​ណែនាំ​ក្រុមការងារ និង​បានដាក់​ទិសដៅ​មួយចំនួន​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​។

គួរ​បញ្ជាក់​ថា ​នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​ក្រុង​ស្រុក​អាណត្តិ​ទី​៣ កន្លងទៅ នៅក្នុង​ខេត្តក្រចេះ គណបក្ស​ប្រជាជន​កម្ពុជា​បានឈ្នះ​ការបោះឆ្នោត និង​បាន​គ្រប់គ្រង​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សា​ទាំងអស់​ទាំង​ក្រុមប្រឹក្សា​ខេត្ត និង​ក្រុង​ស្រុក​ទាំង ៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី អំពាវនាវដល់ សាធារណជនចូលរួមឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ ដើម្បីរួមចំណែកការពារជាតិមាតុភូមិ

កីឡា២៣ នាទីutes មុន

មុន​ពេល​ចាកចេញ លោក Munoz ចាត់​ទុកក្លិប ព្រះខ័នរាជស្វាយរៀង ជា​កន្លែង​ដ៏​ត្រឹម​ត្រូវក្នុង​អាជីព​

កីឡា២៦ នាទីutes មុន

លន​ បញ្ញា​ អំពាវនាវ​អ្នក​នៅ​ជិតៗ​រដ្ឋ​វ៉ាស៊ីនតោន​សូម​មក​គាំទ្រ​ក្រុម​គុនខ្មែរ​ប្រកួត​នៅ​ថ្ងៃទី៣១​ ឧសភា​

ជីវិតកម្សាន្ដ៣១ នាទីutes មុន

តារាកូរ៉េ៣រូបរងការចោទថា លួចប្រើនិមិត្តសញ្ញានយោបាយ ចំពេលប្រទេសត្រៀមបោះឆ្នោតប្រធានាធិបតី

នយោបាយ៦០ នាទីutes មុន

ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយ​បើថៃមិនថយ «វ៉ៃ»

Sokha Hotels

ព័ត៌មានពេញនិយម