វប្បធម៌ ជំនឿ
ឃ្លោក Wu Lou ហុងស៊ុយល្អផុតលេខ ការពារសុខភាព និងអាយុជីវិត
ឃ្លោក Wu Lou (អ៊ូលូ) ដែលជនជាតិចិន តែងចង់បានមកជាប់ខ្លួន មានឈ្មោះហៅក្រៅថា Calabash ឬ “giver of life បកប្រែខ្មែរបានន័យថា «អ្នកផ្តល់ជីវិត» ។

ជាប្រពៃណីដើមរៀងមកគេប្រើថាមពលវិជ្ជមានឃ្លោក Wu Lou ដើម្បីព្យាបាលជំងឺនិងបញ្ចៀសទិសផ្កាយនាំសំណាងអាក្រក់ផង តាមក្បួនក្នុងភូគ្ពចិន។

ជនជាតិចិនជឿថា តំាងពីរជ្ជកាលបុរាណ នៃព្រះចៅអធិរាជ ឈីនស៊ីហួង (秦始皇 ជាស្ថាបនិកនៃរាជវង្សឈិននិងជាអធិរាជទីមួយនៃការបង្រួបបង្រួមប្រទេសចិន) ត្រូវបានគេកត់ត្រាមកថា តែងនិយមបញ្ជាឱ្យដាក់ផ្លែឃ្លោកមួយគូ នៅសងខាងគ្រែក្នុងគោលបំណងបង្កើនថាមពលផ្នែកសុខភាពឱ្យកាន់តែរឹងមាំល្អ។

ក្រោយមកដោយពិបាករកឃ្លោកស្រស់ជាញឹកញាប់ពេកនោះ មន្ត្រីមួយរូបខាងគំនិតសិល្បៈ បានបែកប្រាជ្ញារិះរក ផ្លែឃ្លោកមកហាលឱ្យក្រៀម ហើយនៅពេលវាស្ងួតក៏យកមកលាបជាពណ៌នានារួមមានពណ៌ លង្ហិន ឬមាស ប្រាក់ មកដាក់ថ្វាយ។ ចំណេរក្រោយមក រាស្ត្រថ្នាក់ផ្សេងៗដឹងរឿងនេះ ក៏និយមស្វែងរកជាងចម្លាក់មកឆ្លាក់ឱ្យបានឃ្លោកមួយគូៗ ដាក់តាមម្ចាស់ផែនដីដែរ។

អ្នកណាម្នាក់ដែលថា មិនស្រលាញ់សុខភាព?
ច្រើនសតវត្សរ៍មកនេះ ផ្លែឃ្លោក Wu lou បានប្រៃក្លាយរូបរាងពីផ្លែពិតធំៗរហូតដល់ក្លាយមកជា Wu Lou តូចៗ ធ្វើពីគជ់ ថ្លើមថ្ម មាស ពេជ្រ ត្បូងថ្ម ដែកឬលង្ហិន ប្រាក់ តាមធនធានអ្នកស្រុក ងាយស្រួលក្នុងការដាក់តាមខ្លួន។

សម្រាប់នារីចិន នាងក៏និយមយកនិមិត្តរូបឃ្លោក អ៊ូលូ មកប្រើជាគ្រឿងលម្អប្រាណដែរ ដែលវាក៏នៅតែមានឥទ្ធិពលខ្លាំងក្នុងការឱ្យម្ចាស់វា អាចនិយាយអំពីសេចក្តីប្រាថ្នារដែលខ្លួនចង់ទទួលបានមកទុកឱ្យជាកម្មសិទ្ធិជារៀងរហូតក្នុឃ្លោកនេះ។ ឧទាហរណ៍ថា ចង់ប្រាថ្នាបាន ផ្ទះស្អាតមួយ ចង់បានបុរសឬនារីណាម្នាក់មកជាគូ ឡានស្អាតៗដូច Ferrari ឬ Honda ចង់បានកូន គេសរសេរសេចក្តីប្រាថ្នាទំាងនោះក្នុងក្រដាសក្រហម ហើយញ៉ុកទៅក្នុងតួឃ្លោកនោះ បិទផ្ចិតវាមកវិញ ។

សម្រាប់ថាមពលវា តំាងពីបុរាណមក ឃ្លោក អ៊ូលូគឺជាថាមពលវិជ្ជមានផ្នែក ព្យាបាលសុខភាព ដែលមានអនុភាពបំផុត វាមានសមត្ថភាពស្រូបយកថាមពលមិនល្អខាបទុកចោលមួយអន្លើ ហើយគេធ្លាប់តំណាលថា ពីមុន យូរលង់មកហើយ ព្រះសង្ឃតៅបានប្រើវាស្រូបឃុំវិញ្ញាណអាក្រក់នានានេះបើ យោងទៅតាមទេវកថារបស់ចិន។

គេក៏មានជំនឿថា ផ្លែដែលធ្វើពីគជ់ពណ៌បែតងនាំមកនូវតួនាទីលូតលាស់ត្រកុំត្រកាល ពណ៌ទឹកឃ្មុំសម្រាប់ទ្រព្យសម្បត្តិនិងសុខភាព និងពណ៌ផ្សេងៗសម្រាប់ការការពារផ្ទះឬការិយាល័យ ការពារជីវិតពេលធ្វើដំណើរ និងការពារពីមន្តអាគម សត្វអសិរពិស ផង។
នៅពេលអ្នកណាម្នាក់មានឆ្នាំខែមិនល្អ គេនិយមរកឃ្លោកនេះ ឬរកជាងទងរចនាវាតូចៗអំពីមាស ឬត្បូងមកដាក់ជាប់ក ឬជាខ្សែពាក់នឹងដៃស្តាំ៕
អត្ថបទ ៖ ស្រស់
ចុចអាន៖ ស្វែងយល់រូបគំនូរសេះតាមក្បួនហុងស៊ុយ លើករាសីមនុស្សឲ្យជោគជ័យ
ចុចអាន៖ ជំនឿចាស់ៗគួរឱ្យចាប់អារម្មណ៍ខ្លាំំង ទីមួយត្រូវប្រើរបស់ថ្មីនៅថ្ងៃសុក្រ ព្រោះអាច….
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ២ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


