Connect with us

វប្បធម៌ ជំនឿ

រឿងមួយពិភពលោកភ័យខ្លាចបំផុត បើកើតឡើងនៅឆ្នាំ២០២២ ដូចក្នុងទំនាយមែន

បានផុស

នៅ

តាមការទស្សន៍ទាយរបស់ហោរាជនជាតិបារាំងនៅសតវត្សរ៍ទី១៦ឈ្មោះ Nostradamus បានឲ្យដឹងថា ឆ្នាំ២០២២ខាងមុខ ពិភពលោកនឹងរងគ្រោះដោយទឹកជំនន់ និងគ្រោះរាំងស្ងួត យ៉ាងធ្ងន់ធ្ងរ ក៏ដូចជាភាពអត់ឃ្លានដ៏ធំនាពេលអនាគតផងដែរ។

ហោរាជនជាតិបារាំងឈ្មោះ Nostradamus
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ នៅមានរឿងរ៉ាវជាច្រើនទៀត ដែលគាត់បានទស្សន៍ទាយថា នឹងកើតឡើងក្នុងឆ្នាំ២០២២ ហើយមានរឿងមួយធ្វើឲ្យពិភពលោកភ័យខ្លាចខ្លាំងបំផុត បើសិនជាកើតឡើងមែន។

គាត់បានធ្វើការទស្សន៍ទាយ នៅក្នុងសៀវភៅ “Les Propheties” ដ៏ល្បីល្បាញរបស់គាត់ ដែលបោះពុម្ពនៅឆ្នាំ១៥៥៥។

សៀវភៅ “Les Propheties”

រឿងដ៏គួរឲ្យភ័យខ្លាចដែលមនុស្សបន់ស្រន់កុំឲ្យកើតឡើងដូចការទស្សន៍ទាយគឺ អាចម៍ផ្កាយវាយប្រហារផែនដី បណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើន។

នៅឆ្នាំ១៥៥៥ លោក Nostradamus បានព្យាករណ៍ថា ផែនដីនឹងរងការវាយប្រហារដោយអាចម៍ផ្កាយ ដែលបណ្តាលឲ្យមនុស្សស្លាប់រង្គាល ទ្រង់ទ្រាយធំ។ លោកបានសរសេរក្នុងសៀវភៅនោះថា “ភ្លើងដ៏អស្ចារ្យ” នឹងធ្លាក់ពីលើមេឃ។

ក្រៅពីរឿងនេះ លោក Nostradamus ក៏បានទស្សន៍ទាយអំពីហេតុការណ៍ផ្សេងទៀតផងដែរ ដូចជា អន្តោប្រវេសន៍​នឹង​កើន​ឡើង​ដោយសារ​តែ​សង្គ្រាម, សង្គ្រាម​អាកាសធាតុ​នឹង​កើតឡើង, ការដួលរលំនៃសហភាពអឺរ៉ុប, ទីក្រុង​ប៉ារីស​ស្ថិតនៅ​ក្រោម​ការ​ឡោមព័ទ្ធ, ការ​ស្លាប់​របស់​លោកគីម​ជុងអ៊ុន និងការរញ្ជួយដីដ៏ធំមួយ នៅក្នុងប្រទេសជប៉ុន។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការទស្សន៍ទាយប៉ុណ្ណោះ ហើយពិភពលោកនឹងរង់ចាំមើលថាតើមានហេតុការណ៍អ្វីកើតឡើងខ្លះ នៅឆ្នាំខាងមុខ?

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Wionews

ចុចអាន៖ ក្នុងទំនាយរបស់លោកយាយ Baba Vanga តើពិភពលោក នឹងត្រូវរលាយពេលណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម