ព័ត៌មានអន្ដរជាតិ
ក្នុងទំនាយរបស់លោកយាយ Baba Vanga តើពិភពលោក នឹងត្រូវរលាយពេលណា?
លោកយាយ Baba Vanga ដែលមានឈ្មោះពិត Vangelia Gushterova បានបាត់បង់ការមើលឃើញនៅអាយុ១២ឆ្នាំ ក្នុងអំឡុងពេលមានព្យុះ។ លោកយាយត្រូវបានគេរកឃើញនៅប៉ុន្មានថ្ងៃក្រោយមក ដោយភ្នែកទាំងសងខាងមិនអាចបើកបានទេ។

លោកយាយនិយាយថា គាត់បានជួបប្រទះនឹងការនិមិត្តលើកដំបូងក្នុងអំឡុងពេលនោះ។ គាត់អះអាងថា គាត់បានទទួលអំណោយដ៏កម្រពីព្រះដោយអាចមើលឃើញអនាគត។
ទោះបីជាលោកយាយបានទទួលមរណៈភាពនៅឆ្នាំ១៩៩៦ ក្នុងអាយុ៨៤ឆ្នាំក៏ដោយ ប៉ុន្តែគាត់បានធ្វើការទស្សន៍ទាយជាច្រើន សម្រាប់ឆ្នាំខាងមុខ។

អត្រាត្រឹមត្រូវនៃការទស្សន៍ទាយរបស់គាត់ ត្រូវបានគេដឹងថា មានរហូតដល់ទៅ៨៥ភាគរយឯណោះ។ ហើយនៅឆ្នាំ២០២២ខាងមុខ លោកយាយបានទស្សន៍ទាយអំពីរឿងដ៏រន្ធត់ចំនួន៦ ដែលមានដូចជា៖
- ការរញ្ជួយដីនិងរលកយក្សស៊ូណាមិនៅក្នុងប្រទេសអាស៊ីមួយចំនួន និងអូស្ត្រាលី
- ជំងឺរាតត្បាតមួយទៀតផ្ទុះចេញពីតំបន់ស៊ីបេរី
- ទីក្រុងជាច្រើននឹងត្រូវរងគ្រោះដោយការខ្វះខាតទឹកផឹក
- ការឈ្លានពានរបស់មនុស្សភពផ្កាយលើផែនដី
- ប្រទេសឥណ្ឌា ញាំញីដោយរឿងចង្រៃដោយតុណ្ហភាពនៅក្នុងប្រទេសនេះនឹងឡើងដល់៥០អង្សាសេ ដែលនឹងធ្វើឲ្យសត្វកណ្តូប វាយប្រហារលើដំណាំ និងដីកសិកម្ម បង្កឲ្យមានគ្រោះទុរ្ភិក្សដ៏សម្បើម
- Virtual Reality (VR) នឹងកាន់កាប់ដោយមនុស្សនឹងចំណាយពេលច្រើនជាងពេលណាទាំងអស់នៅមុខអេក្រង់

ទោះបីជាយ៉ាងណាក៏ដោយ រឿងមួយដែលមនុស្សភ័យខ្លាចក្នុងទំនាយរបស់លោកយាយ Baba Vanga គឺថា លោកយាយ បានទស្សន៍ទាយថា ពិភពលោកនឹងដល់ទីបញ្ចប់នៅឆ្នាំ៥០៧៩៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ទំនាយរបស់លោកយាយពិការភ្នែក Baba Vanga សម្រាប់ឆ្នាំ២០២២ ពិតជាគួរឲ្យខ្លាច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


