វប្បធម៌ ជំនឿ
ឆ្នាំ២០២២ «រោង» ប្រឈមរឿងមិនល្អទាំងនេះ កំលុង ៤ខែដំបូង
ឆ្នាំរោង សត្វនាគ កើតក្នុងឆ្នាំ ១៩៦៤, ១៩៧៦, ១៩៨៨, ២០០០ និង ២០១២ យោងតាមប្រតិទិនចន្ទគតិ ស្ថានភាពហិរញ្ញវត្ថុ អាជីព វិស័យជំនួញ និងផ្នែកមនោសញ្ចេតនា ប្រឈមនឹងបញ្ហាមួយចំនួន អំឡុង៤ខែដំបូង នៃឆ្នាំ២០២២។

ផ្អែកតាមក្បួនទស្សន៍ទាយចិន ក្នុងឆ្នាំ ២០២២ នាគ ខាងវិជ្ជាជីវៈរងសម្ពាធច្រើនគួរសម និងអាចកើតទំនាស់ជាមួយមិត្តរួមការងារ ដូច្នេះទាមទារការអត់ធន់ខ្លាំងណាស់។ ខាងឯជំនួញ នាគ ត្រូវពន្យារពេលលើគម្រោងដាក់ទុនរកស៊ីជួញដូរ កំលុងត្រីមាសដំបូងជាបណ្ដោះអាសន្នសិន ពុំនោះទេដូចយកលុយទៅជះចោល ពោលគ្មានការចំណេញ មានតែបង្ខាតពេលឥតប្រយោជន៍។
ចំពោះហិរញ្ញវត្ថុ ឆ្នាំរោង រមែងចំណាយច្រើន ទៅលើរឿងមិនចាំបាច់ ឬភ្លេចខ្លួនចាយវាយ ឥតបើគិត។ នាគ នឹងមានការធ្លាក់ចុះនៃប្រាក់ចំណូល ដោយសារតែមិនមែនជាផ្កាយសំណាងលុយ។ ទ្រព្យសម្បត្តិ នៅឆ្នាំ២០២២ អាចរក្សាឱ្យគង់បាន លុះណាតែមិនភ្លើនភ្លើនភ្លេចខ្លួន។

យ៉ាងណាមិញ ខាងទំនាក់ទំនងសង្គមនឹងមានសំណាងល្អ នាគ មានឱកាសក្នុងការកសាងមុខមាត់កាន់ខ្ពស់ឡើង មានមានកេរ៍ឈ្មោះ មានគេស្គាល់ច្រើន ដោយសារមានចៅហ្វាយនាយជួយជ្រោមជ្រែង និងមានមនុស្សស្រឡាញ់រាប់អាន ចាំជួយឧបត្ថម្ភគាំទ្រ។
ក្នុងរឿងស្នេហាឯណោះវិញ នាគ ដែលធ្លាប់មានជម្លោះជាមួយដៃគូ នឹងមានការសម្រុះសម្រួល ឬចរចាពីចម្ងាយពីមនុស្សជាទីស្រឡាញ់។ ប៉ុន្តែចំពោះអ្នកគ្មានជម្លោះពីមុន បែរជាមានភាពរកាំរកូស ដែលតម្រូវឱ្យគូស្នេហ៍ទាំងសងខាង ចេះយោគយល់ អាធ្យាស្រ័យគ្នា។
ដើម្បីបង្កើនសំណាងល្អ នៅពេលឆ្នាំ២០២២មកដល់ នាគគួរឧស្សាហ៍ប្រើពណ៌បៃតង និងពណ៌មាស៕
អត្ថបទ៖ សន្យា
ចុចអាន៖ គួរត្រៀមខ្លួន! «ឆ្លូវ» ឆ្នាំ២០២២ ឆាកជីវិតជួបបញ្ហាច្រើនណាស់
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


