វប្បធម៌ ជំនឿ
ចាប់ពីថ្ងៃទី២៨-៣១ ខែសីហា តារានិករ ៤នេះ មានសំណាងល្អណាស់
ក្នុងរវាង ៤ថ្ងៃ មុនដាច់ខែសីហា ឆ្នាំ២០២២ នេះ កំពូលតារានិករចំនួន ៤ដួង នឹងទទួលបានសំណាងល្អបំផុត ទាំងខាងអាជីព ការរកស៊ី និងស្នេហា ដែលក្នុងនោះរួមមាន៖
១. តារានិករ Capricorn

តារានិករនេះ នឹងសម្រេចបានសេចក្តីប៉ងប្រាថ្នារបស់ខ្លួន ហើយបើរកពឹងពាក់អាស្រ័យអ្នកដទៃ នឹងមានអ្នកតាមជួយជ្រោមជ្រែង។ ចំណែកការជួញដូរ មានតែការរីកចម្រើន ភ្ញៀវចេញចូលយ៉ាងសន្ធឹក។ សម្រាប់បញ្ហាស្នេហា បើអ្នកនៅលីវអាចជួបមនុស្សជាទីពេញចិត្ត។
២. តារានិករ Aquarius

អ្នកនឹងទទួលបានការជឿទុកចិត្ត និងផ្តល់ការសរសើរពីអ្នកមុខអ្នកការ ឬមេកោយរបស់ខ្លួន។ ដោយឡែកអ្នករកស៊ីលក់ដូរផ្សេងៗ មានតែប្រាក់ចំណេញហូរចូលផ្ទួនៗ។ ចំពោះគូស្នេហ៍ ពួកគេស្រុះស្រួលចិត្តគ្នាបានល្អណាស់ ។
៣. តារានិករ Cancer

រាល់ភារកិច្ចការដែលកំពុងធ្វើ នឹងទទួលបានគុណសម្បត្តិ គួរជាទីពេញចិត្ត។ សម្រាប់អ្នកធ្វើការក្រោមបង្គាប់គេជាយូរមកហើយ អាចប្តូរតួនាទីថ្មី ហើយល្អទៀតផង។ បើជាអ្នកជំនួញ នឹងទទួលបានផលកំរៃកាក់កបណាស់។ ចំពោះស្នេហា ពុំមានបញ្ហាអ្វីដែលនាំឱ្យគូស្នេហ៍រកាំរកូសឡើយ។
៤. តារានិករ Scorpio

គ្រប់កិច្ចការដែលប៉ងប្រាថ្នា នឹងទទួលបានផ្លែផ្កាល្អ ពុំមានឧបសគ្គអ្វីមករារាំងធ្វើឱ្យជួបការលំបាកនោះឡើយ។ ចំពោះអ្នករកស៊ីអាចពង្រីកអាជីវកម្មឱ្យធំបន្ថែមទៀតបាន។ ចំណែកបញ្ហាស្នេហា នឹងមានតែភាពសុខដុមរមនាជាមួយគ្នា៕
អត្ថបទ៖ សន្យា
ចុចអាន៖ អាជីពសក្តិសមជាមួយតារានិករទាំង ១២ ជួយនាំទ្រព្យសម្បត្តិពេញបរិបូណ៌
-
KPT+១ ថ្ងៃ មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
អាជ្ញាធរ បញ្ចប់ករណីបុរសវាយសត្វឈ្លូស ត្រឹមការពិន័យជាប្រាក់