Connect with us

ព័ត៌មានជាតិ

អាជីពសក្តិសមជាមួយ​តារានិករទាំង ១២ ជួយនាំ​ទ្រព្យ​សម្បត្តិពេញបរិបូណ៌

បានផុស

នៅ

ជាការពិតអាជីពមួយដែលផ្សំចេញពីចំណង់ចំណូលចិត្ត ទេពកោសល្យ និងការខំប្រឹងប្រែងផង ទើបជាអាជីពដែលទទួលបានភាពជោគជ័យពិតប្រាកដ។ ប៉ុន្តែមនុស្សរស់នៅ មិនអាចផ្ដាច់ចេញពីជំនឿ ឬហោរាសាស្រ្តបានឡើយ។ ហេតុនេះបើមានជំនឿចិត្ត បូករួមនឹងជំនឿអរូបិយ នោះផ្លូវជីវិតដើរទៅមុខ នឹងកាន់តែរលូន។​

ប្រសិនបើមិត្តអ្នកអាន កម្ពុជាថ្មី ពេលនេះមិនទាន់មានការងារពិតប្រាកដមួយ ឬកំពុងតែមិនដឹងខ្លួនថាគួរប្រកបរបរអ្វីនាពេលអនាគត សូមសាកល្បងតាមការទស្សន៍ទាយខាងក្រោមនេះមើល៍ ក្រែងអាចជួយបាន។

ធាតុភ្លើង តារានិករ Aries, Leo និង Sagittarius

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារានិករទាំង ៣ នេះ ជាមនុស្សឧស្សាហ៍ព្យាយាម ពេល​​ធ្វើ​អ្វី​មួយ តែងតែ​ធ្វើ​វា​ឱ្យ​អស់ពីសមត្ថភាព។ មនុស្សធាតុ​ភ្លើង ជាក្រុម​ធ្វើ​ការមិនខ្លាច​នឿយហត់ ហើយដោយសារការខំប្រឹង ពួកគេនឹងរីកចម្រើនយ៉ាងរហ័ស។

ចំពោះមុខរបរនៅពេលខាងមុខ ចូរចាប់អាជីព​ផ្នែក​បច្ចេកវិទ្យា អគ្គិសនី ផ្នែកអង្គការ ឬអង្គការពហុជាតិ ឬក្នុងជួរដ្ឋាភិបាល ដែលសុទ្ធសឹងជារបរសក្តិសមជាមួយរាសីរបស់អ្នក។

ធាតុទឹក តារានិករ Aquarius, Cancer និង Scorpio

ក្រុមតារានិករនេះវិញ ជាមនុស្សពូកែសម្របខ្លួន មិនថាគ្រប់កាលៈទេសៈណាទេ ពួកគេមានភាពអត់ធ្មត់ខ្ពស់ ឆ្លាតវៀងវៃ និងតស៊ូរហូតជោគជ័យ។

ដោយសារ​មនុស្សទាំងនេះជាមនុស្ស​ធាតុ​ទឹក​ ពួកគេ​សក្តិសមនឹងការរកស៊ីជួញដូរ ផ្នែកលក់អាហារ និងអាជីពទាក់ទងនឹងការធ្វើដំណើរកម្សាន្តផ្សេងៗ។

ធាតុដី តារានិករ Taurus, Virgo និង Capricorn

Taurus, Virgo និង Capricorn ជាមនុស្សដែលមានការអត់ធ្មត់ខ្ពស់ ចិត្ត​ទូលាយ ស្មោះត្រង់ នឹងមានវាសនាក្លាយ​ជា​អ្នក​មានដោយសារចរិតប្រឹងប្រែងរបស់ពួកគេ។

មុខរបរសក្តិសមជាមួយមនុស្ស​​ធាតុ​ដី គឺ​មុខរបរ​ទាក់ទង​នឹងការងារ​ឧស្សាហកម្ម កសិកម្ម វត្ថុ​បុរាណ និងអចលនទ្រព្យ។ល។

ធាតុខ្យល់ តារានិករ Pisces, Gemini និង Libra

មនុស្សទាំង ៣ក្រុមនេះ មានសញ្ញារាសីចក្រដែលភ្ជាប់ជាមួយនូវភាពឆ្លាតវៃ រហ័សរហួន និងសម្រេចចិត្តបានត្រឹមត្រូវល្អ។ ប៉ុន្តែពួកគេភាគច្រើន​មិនសូវអត់ធ្មត់។

យ៉ាងណាមិញ មនុស្សដែលកើតចំតារានិករទាំង ៣នេះ បើចាប់អាជីពដែលទាក់ទងនឹងទេសចរណ៍ ទំនាក់ទនងបរទេស ប្រឹក្សាយោបល់ ឬការងារផ្នែកបម្រើសេវាកម្មដែលមិនមែនជាប្រភេទទំនិញឬផលិតផល ពិតជាលើករាសីល្អ​ខ្លាំង​ណាស់៕

អត្ថបទ៖ សន្យា

ចុចអាន៖ តារានិករនៅលីវទាំង ៣ នឹងជួបគូព្រេង នៅខែមីនានេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម