វប្បធម៌ ជំនឿ
ឆ្នាំទាំង ៧ រាសីឡើងខ្ពស់ មានលាភហូរចូល ក្នុងសប្ដាហ៍ថ្មី
ខាងក្រោមនេះជាហោរាសាស្ត្រគិតតាមឆ្នាំចន្ទគតិរបស់ចិនសម្រាប់មនុស្សកើតឆ្នាំជូត ខាល ថោះ ម្សាញ់ វក ច និងកុរ ដែលជាឆ្នាំមានរាសីឡើងខ្ពស់ក្នុងកំលុងសប្ដាហ៍ថ្មី ពោលចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣។
ឆ្នាំជូត (កណ្ដុរ)

សប្ដាហ៍នេះរាសីរបស់កណ្ដុរឡើងខ្ពស់បន្តិច ហើយវានឹងបន្តទៅដល់ថ្ងៃទី១៤ ខែកញ្ញា។ មិនថាក្នុងការងារ ឬជីវិតទេ កណ្ដុរមិនជួបបញ្ហាអ្វីគួរបារម្ភឡើយ ចំណែកសុខភាពក៏ល្អប្រសើរដែរ។ យ៉ាងណាមិញសភាពចិត្តហាក់ច្របូកច្របល់បន្តិច ទាមទារឱ្យធ្វើសមាធិ និងអត់ធ្មត់ខ្ពស់។
ឆ្នាំខាល (ខ្លា)

ខ្លា នឹងមានលាភក្នុងអំឡុងសប្ដាហ៍ថ្មី រហូតដល់ពាក់កណ្ដាលខែកញ្ញា។ ចូរប្រយ័ត្ន! ទោះបីជាទទួលបានលាភនូវប្រាក់ច្រើនក៏ដោយ ជនខិលខូចអាចមានឱកាស ប្រសិនបើធ្វេសប្រហែសតែបន្តិច។ នៅកន្លែងការងារ ត្រូវរៀនទប់អណ្ដាតនូវរឿងដែលគួរលាក់បាំង និងរឿងដែលគួរលាតត្រដាង ហើយមិនគួរប្រាប់អ្វីគ្រប់យ៉ាងទៅកាន់មិត្តរួមការងារនោះទេ ទោះបីជាមិត្តល្អបំផុតក៏ដោយ។
ចំពោះទ្រព្យសម្បត្តិវិញអាចត្រូវបាត់ទ្រព្យលើអ្នកខ្ចីបុល ហេតុនេះចូរប្រយ័ត្ន មុននឹងសម្រេចឱ្យអ្នកស្គាល់ខ្ចីប្រាក់ ព្រោះនឹងមិនអាចទទួលបានវាមកវិញទេ។
ឆ្នាំថោះ (ទន្សាយ)

ទន្សាយ ទទួលបានលាភសំណាងខ្ពស់ក្នុងសប្ដាហ៍នេះ។ បន្ទាប់ពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងតាំងពីដើមឆ្នាំមក គម្រោងដែលនៅទ្រឹងមួយរយៈមកហើយនឹងរីកចម្រើនឡើង។
ទន្សាយវ័យកណ្តាល គួរតែស្ដាប់ការណែនាំពីចៅហ្វាយនាយ លើដំណើរការគម្រោងដើម្បីឱ្យវាដើរដោយរលូន។ ដោយការចេះស្ដាប់មេកោយ និងការខំប្រឹងប្រែង អ្នកនឹងទទួលបានអត្ថប្រយោជន៍ពីក្រុមហ៊ុន ជាមួយនឹងការតំឡើងប្រាក់ខែ ក្នុងពេលឆាប់ៗនេះ។
ក្រៅពីនោះ គួរតែពិចារណាទិញអចលនទ្រព្យ ដើម្បីរក្សាស្ថិរភាពថវិកា ព្រោះវានឹងទទួលបានផលល្អនៅចុងឆ្នាំ។
ឆ្នាំម្សាញ់ (ពស់)

រាសីពស់ នឹងប្រសើរឡើងខ្លាំងក្នុងសប្ដាហ៍នេះ។ ការងារនិងទ្រព្យសម្បត្តិដែលធ្លាប់ជួបឧបសគ្គនឹងប្រែជាល្អ អាចមានច្រកចេញដោយរលូន។
ប៉ុន្តែ ផ្នែកមនោសញ្ចេតនា ដោយសារពស់មានភាពមមាញឹកខ្លាំងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដៃគូនឹងមានអារម្មណ៍មិនល្អចំពោះអ្នក ដែលវានឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងអ្នកទាំងពីរ។ ចូរពស់ចំណាយពេលឱ្យបានច្រើនជាមួយគ្រួសារ ដៃគូ ប្តីឬប្រពន្ធ បន្ទាប់ពីការងារ ដើម្បីផ្សះផ្សារទំនាក់ទំនងឱ្យបានរឹងមាំ។
ឆ្នាំវក (ស្វា)

ម្នាលអ្នកកើតឆ្នាំវកទាំងឡាយ នឹងជួបសំណាងពេញប្រៀបក្នុងខែនេះ ដោយអ្វីៗនឹងបន្តទៅមុខយ៉ាងរលូន។ បើនិយាយពីទំនាក់ទំនងស្នេហា អ្នកនៅលីវនឹងបានជួបមនោសញ្ចេតនារីករាយ។ អ្នកនឹងបង្កើតបានមិត្តភេទផ្ទុយ ហើយបន្ទាប់ពីបានជួបមនុស្សដែលពេញចិត្ត អ្នកទាំងពីរអាចចាប់ផ្តើមទំនាក់ទំនងដ៏ផ្អែមល្ហែមមួយបាន។ ទោះយ៉ាងណា ចូរបង្កើតទំនាក់ទំនងដោយស្មោះត្រង់ជាមួយគ្នា ទើបស្នេហានេះអាចឈានទៅមុខ ហើយគ្មានភាពស្ដាយក្រោយ។
ឆ្នាំច (ឆ្កែ)

ទ្រព្យសម្បត្តិសម្រាប់មនុស្សកើតឆ្នាំច មានភាពល្អប្រសើរឡើង ចំណែកប្រាក់ចំណូល នឹងហូរចូលលើសខែមុនៗ។ ចំពោះអ្នកដែលទើបចាប់ផ្តើមធ្វើការនៅក្នុងក្រុមហ៊ុនថ្មី ចូររៀន និងសុំបទពិសោធន៍បន្ថែមពីរៀមច្បង។ បើនិយាយពីសុខភាពវិញ អ្នកអាចមានភាពនឿយហត់បន្តិច ដូចនេះចូររៀបចំពេលវេលាសម្រាកឱ្យបានសមរម្យបន្ទាប់ពីធ្វើការ។
ឆ្នាំកុរ (ជ្រូក)

សប្ដាហ៍នេះជ្រូកមានលាភឡើងខ្ពស់ត្រដែត។ មិនថាមនុស្សធ្វើការក្នុងឧស្សាហកម្មណាក៏ដោយ ដរាបណាប្រឹងប្រែងបន្តិច និងយកចិត្តទុកដាក់បន្តិច ព្រមទាំងព្យាយាមរក្សាទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន លទ្ធផលត្រចះត្រចង់កំពុងរង់ចាំអ្នក ហើយមិនខ្វះអ្នកតាមផ្ដល់ជំនួយនោះទេ។
បើនិយាយពីទ្រព្យសម្បត្តិវិញ ជ្រូកធ្វើការនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនដោយសារមានអ្នកជួយជ្រោមជ្រែង។ ពាក់ព័ន្ធនឹងការលក់ដូរ នឹងមានអតិថិជនកើនឡើង ធ្វើឱ្យទ្រព្យសម្បត្តិរីកចម្រើនយ៉ាងឆាប់រហ័ស៕
អត្ថបទ៖ សន្យា
ចុចអាន៖ ហុងស៊ុយដាំផ្កា និងដើមរុក្ខជាតិ បង្កើនសំណាង បណ្ដេញធាតុអាក្រក់ចេញពីផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥១ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


