វប្បធម៌ ជំនឿ
មន្ទីរវប្បធម៌តាកែវ អប់រំណែនាំ ម្ចាស់តន្រ្តី ដែលបានសម្តែងប៉ះពាល់ដល់តម្លៃស្រ្តីខ្មែរ
ដោយមានប្រតិកម្មពីសំណាក់មហាជន និងអនុវត្តតាមប្រកាសស្តីពី ការពង្រឹងសិល្ប:មហាជន នៅពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវ បានអញ្ជើញតំណាងក្រុមតន្ត្រី រតនា រ័ត្នតន្ត្រី មកធ្វើការអប់រំណែនាំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពសម្តែងដែលប្រាសចាកពីវប្បធម៌ប្រពៃណីជាតិ ប៉ះពាល់តម្លៃសីលធម៌សង្គម ពិសេសតម្លៃស្រ្តីខ្មែរ។

ក្រោយពីបានទទួលបានការណែនាំពីថ្នាក់ដឹកនាំប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវរួចមក លោក ប៉ាន់ រតនា ដែលជាតំណាងក្រុមតន្រ្តី រតនា រ័ត្នតន្ត្រី បានសន្យាថា នឹងគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានី-ខេត្ត សម្រាប់ការសម្តែងក្រោយៗទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ក្រុមតន្ត្រី រតនា រ័ត្ន តន្ត្រី ដែលបានប្រគំជូនកម្មវិធីនៅកំពង់ជ្រៃ ដោយបានសម្តែង និងផ្សព្វផ្សាយវីដេអូក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌ប្រពៃណីជាតិជាខ្លាំង៕


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


