ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីវៀតណាមបញ្ជាឱ្យអាជ្ញាធរដោះស្រាយបញ្ហាផ្ទះឡើងថ្លៃ
នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញ ឈិញ បានបញ្ជាឱ្យក្រសួង និងអាជ្ញាធរមូលដ្ឋានវៀតណាម ចាត់វិធានការឱ្យខ្លាំង ដើម្បីបង្កើនការផ្គត់ផ្គង់លំនៅដ្ឋាន និងទប់ស្កាត់ការហក់ឡើងថ្លៃ ក្នុងបំណងរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

បទបញ្ជាដែលចេញផ្សាយកាលពីថ្ងៃអង្គារនេះ កើតឡើងក្រោយតម្លៃលំនៅដ្ឋានក្នុងតំបន់មួយចំនួននៅវៀតណាមហក់ឡើងខ្ពស់ ទោះបីជារដ្ឋាភិបាលប្រឹងប្រែងបង្កើនល្បឿនអភិវឌ្ឍអចលនទ្រព្យក្ដី។ កំណើនតម្លៃនេះ រួមចំណែកដោយការទិញផ្ទះទុកលក់ពេលឡើងថ្លៃ (Speculation) និងកង្វះការផ្គត់ផ្គង់។
នាយករដ្ឋមន្ត្រីបានជំរុញឱ្យក្រសួង និងអាជ្ញាធរមូលដ្ឋានកែលម្អក្របខ័ណ្ឌច្បាប់ សម្រួលនីតិវិធី និងដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីប្រមូលធនធានសម្រាប់ការអភិវឌ្ឍអចលនទ្រព្យប្រកបដោយតម្លាភាព និងស្ថិរភាព ដោយផ្តោតលើលំនៅដ្ឋានតម្លៃសមរម្យ រួមទាំងគម្រោងជួលសម្រាប់ប្រជាជនមានប្រាក់ចំណូលទាបជាដើម។
លោក ផាម បានស្នើឱ្យក្រសួងហិរញ្ញវត្ថុធ្វើរបាយការណ៍ត្រឹមថ្ងៃទី ១៥ ខែតុលា ស្តីពីពន្ធលើអចលនទ្រព្យ និងការកែលម្អប្រព័ន្ធឌីជីថលសម្រាប់អចលនទ្រព្យ ការចុះបញ្ជីដីធ្លី និងការបង់ពន្ធ ដើម្បីបង្កើនតម្លាភាព។ ជាមួយគ្នានោះ ធនាគារកណ្ដាលវៀតណាមឯណោះវិញ ទទួលបញ្ជាឱ្យកំណត់ប្រាក់កម្ចីសម្រាប់ការ Speculation ឬការអភិវឌ្ឍលំនៅដ្ឋានដែលមានតម្លៃលើសលុប៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


