ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងពង្រីកដីស្រែសម្រាប់ផលិតកម្មស្រូវ រាប់សែនហិចតា
រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក Andi Amran Sulaiman បានឱ្យដឹងកាលពីថ្ងៃចន្ទ (២០ តុលា) ថា ឥណ្ឌូណេស៊ីគ្រោងនឹងពន្លឿនការបង្កើនវាលស្រែរាប់សែនហិកតានៅក្នុងតំបន់ភាគខាងកើតរបស់ប្រទេស ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរយៈពេលវែង ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវអង្ករ និងពង្រឹងសន្តិសុខស្បៀងក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានរដ្ឋ Antara។

គំនិតផ្តួចផ្តើមនេះ ផ្តោតលើតំបន់ ៣ រួមទាំង បាពួ ម៉ាលូគូ និងណូសាតេងហ្ការ៉ាខាងកើត ដែលតំបន់ទាំងនេះមើលឃើញពីហក់ឡើងតម្លៃស្រូវអង្ករ ដោយសារតែផលិតកម្មមានកំណត់ ហើយថ្លៃដឹកជញ្ជូនខ្ពស់។
ជំហាននេះ នឹងបំពេញបន្ថែមលើកម្មវិធីផ្គត់ផ្គង់ស្បៀង និងស្ថិរភាពតម្លៃ (SPHP) របស់រដ្ឋាភិបាលលោកប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ ដែលមានគោលបំណងរក្សាតម្លៃស្បៀងអាហារសំខាន់ៗក្នុងស្រុក ខណៈកាត់បន្ថយការពឹងផ្អែកលើការនាំចូល។
លោក Sulaiman បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សាកាតាថា៖ «យើងនឹងបង្កើតវាលស្រែក្នុងតំបន់ដូចជា Papua ជាដំណោះស្រាយអចិន្ត្រៃយ៍ទៅមុខ»។
កន្លងមក លោក ប្រាបូវូ បានណែនាំដល់រដ្ឋមន្ត្រីរបស់លោកឱ្យសម្រេចបាននូវគោលដៅផ្គត់ផ្គង់ស្បៀងដោយខ្លួនឯកគ្រប់គ្រាន់នៅគ្រប់កោះទាំងអស់នៅទូទាំងប្រទេស។ នៅទូទាំងប្រទេស រដ្ឋាភិបាលមានគោលបំណងបង្កើនផ្ទៃដីដាំស្រូវថ្មីចំនួន ២២៥ ០០០ ហិកតា នៅឆ្នាំនេះ ហើយតួលេខនេះរំពឹងនឹងកើនឡើងដល់ ៤០០ ០០០ ហិកតា នៅឆ្នាំ ២០២៦៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


