Connect with us

សេដ្ឋកិច្ច

កម្ពុជា​ស្វែង​រក​ការ​គាំទ្រ​ពី​អាមេរិក ​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​

បានផុស

នៅ

កម្ពុជា​ស្វែង​រក​ការ​គាំទ្រ​ពី​សភា​អាមេរិក​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា ឧស្សាហកម្ម និង​ការ​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្មនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​នៅ​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី ​Beth Van Duyne សមាជិក​សភា​តំណាងរាស្ត្រ​សហ​រដ្ឋអាម៉េរិក។

​ជំនួបនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងស្វែងរកការគាំទ្រ​ពីសភាអាមេ​រិក​សម្រាប់ការវិនិយោគពីអាម៉េរិក លើវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម និងការកាត់​បន្ថយរបាំងពាណិជ្ជកម្មនានា។

លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី​សមាជិកសភាតំណាងរាស្ត្រ បានពិភាក្សាផ្លាស់ប្តូរយោបល់បន្ថែម ក្នុងស្មារតីបន្តពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់​ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

​លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ធំៗ ២ របស់កម្ពុជា នោះគឺ៖ ១. ការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ និងការ​អនុវត្តយ៉ាងមុតមាំរបស់កម្ពុជាតាមខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងនេះ ដែលឆ្លុះបញ្ចាំងអំពីកិច្ចខិត​ខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងសន្តិភាព និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ព្រមទាំង​ធានានូវស្ថិរភាពក្នុងតំបន់ ក្រោមការជួយជ្រោមជ្រែងពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក តាមរយៈប្រធានាធិបតី Donald J. Trump និងសមាគមអាស៊ាន តាមរយៈ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន២០២៥, និង (២) ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម