Connect with us

សេដ្ឋកិច្ច

​ក្រុមហ៊ុន​អាកាសចរណ៍​តួគី នឹង​តភ្ជាប់​ជើង​ហោះហើរ​ត្រង់មក​កម្ពុជា ​ចាប់​ពីដើម​ខែ​ធ្នូ​ឆ្នាំនេះ​

បានផុស

នៅ

ក្រុមហ៊ុន​អាកាសចរណ៍តួកគី Turkish Airline នឹង​តភ្ជាប់ជើង​ហោះហើរ​ត្រង់ពីទីក្រុង អ៊ីស្តង់ប៊ូល (Istanbul) ​មក​កាន់​រាជ​ធានីភ្នំពេញ ចាប់ពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីពង្រឹងទំនាក់ទំនងទេសចរណ៍ ធុរកិច្ច និងវិនិយោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការ​ដ្ឋានអាកាសចរណ៍​ស៊ីវិល មានប្រសាស​ន៍​ថា៖« ​នេះ​ជាផ្លែផ្កាថ្មីមួយទៀត ​ក្រោម​ការ​ដឹកនាំ​តម្រង់​ទិស​របស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល ​ក្រសួង​ទេសចរណ៍​ និងក្រសួងស្ថាប័នពាក់ព័ន្ធ»។​

ការតភ្ជាប់ជើងហោះហើរថ្មីនេះ នឹងជួយ​លើ​កកម្ពស់វិស័យទេសចរណ៍ និងបើកឱកាសថ្មីៗ​ សម្រាប់ការ​ផ្លាស់​ប្តូរ​វប្បធម៌ និងសហប្រតិបត្តិការ​សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រីកជើងមេឃ​កម្ពុជា​ឱ្យ​កាន់​តែទូលាយ ពង្រឹង​នូវ​ចំណង​ការទូតរវាងរាជរដ្ឋាភិបាលកម្ពុជា ​និងតួគី។

​វិស័យអាកាសចរណ៍កម្ពុជា កំពុងឈាន​ចូលដល់ដំណាក់កាល​ផ្លាស់ប្តូរទៅកាន់សករាជថ្មី ជាមួយនឹងការបើកដំណើរការ​នាពេលខាងមុខនៃ​អាកាស​យានដ្ឋានអន្តរជាតិតេជោ និងការពង្រីកបណ្តាញផ្លូវអាកាសអន្តរជាតិរបស់កម្ពុជា ហើយយើង​មានគោលបំណងដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ដែលឆ្លើយតបនឹងស្តង់ដារអន្តរជាតិខាងសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។

​យោងតាម​​អាកាស​ចរណ៍​ស៊ីវិល នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ កម្ពុជា​ទទួល​បាន​អ្នក​ដំណើរ​តាម​ជើង​ហោះហើរ​ចំនួនជាង​ ៥,១ លាន​នាក់​ កើន​ឡើង​ ១៤ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅឆ្នាំ ២០២៤៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម