Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ីគ្រោងបិទការប្រើប្រាស់បណ្ដាញសង្គមចំពោះក្មេងៗអាយុក្រោម ១៦ ឆ្នាំ

បានផុស

នៅ

ប្រទេសម៉ាឡេស៊ី​គ្រោងបិទការប្រើប្រាស់​បណ្ដាញសង្គមសម្រាប់អ្នកប្រើប្រាស់អាយុក្រោម ១៦ ឆ្នាំ ចាប់ពីឆ្នាំក្រោយ ដោយ​លើកឡើងពីក្ដី​បារម្ភអំពីសុវត្ថិភាពកុមារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោក​ Fahmi Fadzil បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលកំពុងពិនិត្យឡើងវិញនូវយន្តការដែល​អូស្រ្តាលី និងប្រទេសផ្សេងៗ ប្រើដើម្បី​កំណត់អាយុ​អ្នកប្រើប្រាស់​បណ្ដាញសង្គម​​​ក្នុងប្រទេសរបស់ពួកគេ ​ដើម្បីការពារ​ក្មេងៗពីគ្រោះថ្នាក់តាមអ៊ិនធឺណិត ដូចជាការធ្វើបាបតាមអ៊ិនធឺណិត ការឆបោកផ្នែកហិរញ្ញវត្ថុ និងការរំលោភបំពានផ្លូវភេទលើកុមារ ជាដើម​។

លោកបាន​និយាយយ៉ាងដូច្នេះ ថា៖ «យើងសង្ឃឹមថានៅឆ្នាំក្រោយ វេទិកា​បណ្ដាញសង្គមនឹងគោរពតាមការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការហាមឃាត់អ្នកដែលមានអាយុក្រោម ១៦ ឆ្នាំ មិនឱ្យបើកគណនី​ប្រើប្រាស់»​។

គេមើលឃើញថា​ ផលប៉ះពាល់នៃ​បណ្ដាញសង្គមលើសុខភាព និងសុវត្ថិភាពរបស់កុមារ បានក្លាយជាក្តីកង្វល់ទូទាំងពិភពលោកកាន់តែខ្លាំងឡើងៗ ដោយក្រុមហ៊ុននានារួមមាន TikTok, Snapchat, Google និង Meta Platforms ​ដែលជា​ក្រុមហ៊ុនមេរបស់ Facebook, Instagram និង WhatsApp​ កំពុងប្រឈមមុខនឹងបណ្តឹងនៅសហរដ្ឋអាមេរិក ជុំវិញតួនាទីរបស់ពួកគេក្នុងការជំរុញវិបត្តិសុខភាពផ្លូវចិត្ត។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ ម៉ាឡេស៊ីបាន​បង្កើនការត្រួតពិនិត្យ​បណ្ដាញសង្គម​កាន់តែខ្លាំងឡើង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនអះអាងថាជា «កំណើននៃមាតិកាបង្កគ្រោះថ្នាក់» រួមទាំងល្បែងស៊ីសងតាមអ៊ិនធឺណិត និងការបង្ហោះទាក់ទងនឹងពូជសាសន៍ សាសនា និងរាជវង្ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម