ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងបើកផ្លូវឱ្យ SpaceX ដំណើរការអ៊ិនធឺណិតផ្កាយរណប Starlink ឆាប់ៗ
មន្រ្តីអាជ្ញាធរទូរគមនាគមន៍វៀតណាម បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហាណូយកាលពីថ្ងៃចន្ទ ថា សេវាកម្មផ្ដល់អ៊ិនធឺណិតពីផ្កាយរណប Starlink របស់់ក្រុមហ៊ុនអវកាស SpaceX របស់លោក អេឡុន ម៉ាកស៍ កំពុងស្ថិតនៅក្នុងដំណាក់កាលត្រួតពិពិត្យចុងក្រោយតាមបទប្បញ្ញត្តិរបស់វៀតណាម ហើយអាចនឹងទទួលបានការអនុម័តជាផ្លូវការដើម្បីបើកប្រតិបត្តិការនាពេលឆាប់ៗនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre។

មន្រ្តីដដែលបានបន្តថា Starlink បានបញ្ចប់ជំហានសំខាន់ៗដែលត្រូវការដើម្បីដាក់ឱ្យដំណើរការសេវាកម្មនៅវៀតណាម។ ក្រុមហ៊ុនបានដាក់ឯកសារអាជ្ញាប័ណ្ណរបស់ខ្លួន ហើយក្រសួងបានប្រមូលមតិប្រតិកម្មពីភ្នាក់ងារសន្តិសុខ និងការពារជាតិ។
ក្រៅពីនេះ អាជ្ញាធរវៀតណាមក៏បានស្នើសុំឱ្យ Starlink បញ្ជាក់ពីបញ្ហាមួយចំនួនផងដែរ។ បន្ទាប់ពីក្រុមហ៊ុនឆ្លើយតប មន្ត្រីវៀតណាមនឹងពិនិត្យមើលឯកសារចុងក្រោយ ហើយឈានទៅរកការចេញអាជ្ញាប័ណ្ណយ៉ាងឆាប់រហ័ស។
មន្រ្តីវៀតណាមរំពឹងថា អ៊ិនធឺណិតផ្កាយរណបរបស់ Starlink នឹងពង្រឹងបណ្តាញទំនាក់ទំនងរបស់វៀតណាម ដោយគាំទ្រប្រព័ន្ធដែលមានមូលដ្ឋានលើដី។
គួរគូសបញ្ជាក់ថា សេវាកម្មទូរគមនាគមន៍ផ្កាយរណប Starlink ដែលមានគន្លងទាបរបស់ SpaceX មានផ្កាយរណបប្រហែល ៦ ៧៥០ ដែលដំណើរការនៅរយៈកម្ពស់ ៥៥០ គីឡូម៉ែត្រ។
Starlink ប្រតិបត្តិការនៅប្រទេស និងដែនដីជាង ១២៥ រួចហើយ ជាមួយនឹងអ្នកប្រើប្រាស់ប្រហែល ៥ លាននាក់។
គន្លងទាបរបស់ Starlink ជួយឱ្យអ៊ិនធឺណិតដើរលឿន និងផ្តល់ល្បឿនទិន្នន័យខ្ពស់ជាងបើប្រៀបធៀបទៅនឹងអ៊ិនធឺណិតផ្កាយរណបតាមធម្មតា។
បើវៀតណាមផ្ដល់អាជ្ញាប័ណ្ណ នោះវៀតណាមនឹងក្លាយជាប្រទេសទី៥នៅអាស៊ីអាគ្នេយ៍ ដែលផ្តល់សេវាកម្មអ៊ិនធឺណិតផ្កាយរណប Starlink បន្ទាប់ពីហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងទីម័រខាងកើត៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


