សេដ្ឋកិច្ច
កម្ពុជាកំពុងជំរុញស្តង់ដាផលិតផលហាឡាល ដើម្បីទាក់ទាញភ្ញៀវទេសចរមូស្លីម
លោកស្រី ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដែលមានការអញ្ជើញចូលរួមពីលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅចំពេលដែលរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការទាក់ទាញភ្ញៀវទេសចរមូស្លីម។

ជាកិច្ចប្រជុំនេះ ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើឯកសារចាំបាច់ចំនួនពីររួមមាន៖ សេចក្តីព្រាងប្រកាសស្តីពីការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា និងសេចក្តីព្រាងឯកសារទស្សនទានស្តីពីយុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល។
លោក សាន់ សារ៉ន រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ប្រាប់កម្ពុជាថ្មីថា ផលិតផលហាឡាលក្នុងស្រុកមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ ប៉ុន្តែបើផលិតផលសម្រាប់តែផ្គត់ផ្គង់នៅតាមភោជនីយដ្ឋាន សណ្ឋាគារគឺកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ម្ហូបអាហារ។

លោកបញ្ជាក់ថា មានក្រុមហ៊ុនមកពីបណ្ដារប្រទេសអារ៉ាប់ តួគី ចិន ម៉ាឡេស៊ី ចូលមកវិនិយោគលើម្ហូបអាហារហាឡាលច្រើននៅកម្ពុជា ដែលអាចផ្គត់ផ្គង់ភ្ញៀវទេសចរមូស្លីមបាន។
លោក សាន់ សារ៉ន យល់ឃើញថា៖ «យើងមានហាងលក្ខណៈហាឡាលដែលអាចទទួលភ្ញៀវមូស្លីមបាន ព្រោះហាងមូយចំនួនភាគច្រើនមកពីបរទេស គាត់មានបទពិសោធន៍ស្រាប់ ដែលមានស្ដង់ដាអាចទទួលយកបាន»។
គិតមកដល់ពេលនេះ មានសហគ្រាស ក្រុមហ៊ុនវិនិយោគកែច្នៃម្ហូបអាហារហាឡាលប្រមាណ ៨០ ដែលមានមុខទំនិញប្រមាណ ៧០០ មុខ៕


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


