សេដ្ឋកិច្ច
ទោះបីមានកូវីដ១៩ តែការនាំចេញពីកម្ពុជា ទៅទីផ្សារពិភពលោក នៅតែកើនឡើង
ទោះបីជាពិភពលោក មានវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារពិភពលោកបានកើនឡើង១៨ភាគរយ នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ។

យោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច និងសង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ ទំហំទឹកប្រាក់នៃការនាំចេញទំនិញរបស់កម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមាន ទោះបីជាសេដ្ឋកិច្ចសកល រំពឹងថានឹងមានកំណើនអវិជ្ជមាន និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម កំពុងជួបប្រទះបញ្ហានៃការរីករាលនៃជំងឺកូវីដ១៩ក្តី ក៏ការនាំចេញទំនិញសម្រេចបានទំហំទឹកប្រាក់ ១១ ៧១៤ លានដុល្លារអាមេរិក ខណៈការនាំចូលធ្លាក់ចុះជាង១១ភាគរយ។

តាមរបាយការណ៍ការនាំចេញទំនិញ ក្នុងរយៈពេល៨ខែឆ្នាំនេះ កើនឡើងចំនួន១៨ភាគរយ ទាបជាងកំណើនឆ្នាំមុនបន្តិច ដែលមានចំនួន១៨.៤ភាគរយ។ របាយការណ៍ដដែល បានឲ្យដឹងទៀតថា ទំនិញនាំចេញ ដែលមានកំណើនខ្ពស់ មានដូចជា អង្ករ បានកើតឡើងជាង២៣ភាគរយ កង់កើនឡើង ១៧ភាគរយ គ្រឿងអគ្គិសនី កើន ២២.៣ភាគរយ ព្រមទាំងផលិតផលកសិកម្មផ្សេងទៀត និងមាសកើនឡើងយ៉ាងគំហុករហូតដល់ ៧១៦.៨ភាគរយ ដែលគិតត្រឹមខែសីហា ឆ្នាំ២០២០នេះ ការនាំចេញមាស មានទឹកប្រាក់សរុបចំនួន ២២២០លានដុល្លារ។ ចំណែកការនាំចូលទំនិញ ក្នុងរយៈពេល៨ខែឆ្នាំនេះវិញ មានទំហំទឹកប្រាក់សរុបចំនួន ១១ ៨៥៣លានដុល្លារ បានធ្លាក់ចុះ ១១.៦ភាគរយ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ រដ្ឋមន្រ្តីមួយរូប ប្រកាសលើកពេលរៀបមង្គលការកូន
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច២១ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


