ជីវិតកម្សាន្ដ
យុគមាសនៃសិល្បៈ! អ្នកជំនាន់មុនខិតខំណាស់ក្នុងស្នាដៃចម្រៀងភាពយន្តខ្មែរ រហូតក្លាយជាអនុស្សាវរីយ៍មិនសាបសូន្យ
បើក្រឡេកទៅអតីតកាល ប្រហែលជាចន្លោះទសវត្សរ៍ទី ៨០ និងដើមទសវត្សរ៍ទី ២០ វិស័យភាពយន្ត និងចម្រៀងភាពយន្តខ្មែរ ត្រូវបានគេចាត់ទុកថា ជាយុគសម័យមាសមួយដែលសិល្បៈជាតិរីកចម្រើនយ៉ាងខ្លាំង ទាំងផ្នែកភាពយន្ត និងតន្ត្រី។ ក្នុងរយៈពេលនោះ ស្នាដៃភាពយន្តជាច្រើនមិនត្រឹមតែទាក់ទាញមហាជនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរឱ្យពិភពលោកបានស្គាល់ផងដែរ។
ជាពិសេស ចម្រៀងភាពយន្ត ដែលជាផ្នែកមួយមិនអាចខ្វះបានក្នុងការបង្កើតអារម្មណ៍ និងបន្ថែមអត្ថន័យឱ្យស្នាដៃភាពយន្ត បានក្លាយជាមរតកវប្បធម៌ដ៏មានតម្លៃ។ សិល្បករជំនាន់មុន បានចំណាយខិតខំខ្លាំងណាស់ក្នុងការបង្កើតបទចម្រៀងដែលមានអត្ថន័យជ្រាលជ្រៅ ពិរោះរណ្តំ និងរក្សាបាននូវតម្លៃសិល្បៈខ្ពស់។

លើសពីនេះ បទចម្រៀងភាពយន្តជាច្រើននៅតែបន្តរស់រានក្នុងចិត្តអ្នកស្តាប់មកទល់សព្វថ្ងៃ ខណៈមិនត្រឹមតែចម្រាប់ស្តាប់កំសាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅ ដែលភ្ជាប់អារម្មណ៍រវាងអតីតកាល និងបច្ចុប្បន្ន តាមរយៈការលើកយកមកសម្តែងជារឿយៗ របស់សិល្បករខ្មែរជំនាន់ក្រោយ ក៏ដូចជាក្នុងកម្មវិធីនៅតាមសាលារៀនជាដើម។ នេះជាភស្តុតាងបង្ហាញថា សិល្បៈចម្រៀងភាពយន្តខ្មែរ បានចូលរួមយ៉ាងសំខាន់ក្នុងការអភិរក្ស និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជាតិឱ្យនៅតែរស់រវើកមិនផុតបាត់។
១. ចម្រៀងភាពយន្ត រឿង «ទុំទាវ»
អាល់ប៊ុលចម្រៀងភាពយន្ត «ទុំទាវ» ដែលបានចេញលក់លើទីផ្សារក្នុងឆ្នាំ២០០០ ក្រោមស្លាកផលិតកម្ម រស្មីហង្សមាស គឺជាស្នាដៃតន្ត្រីមួយដែលមានឥទ្ធិពលខ្លាំងលើវិស័យសិល្បៈខ្មែរ ដែលច្រៀងដោយអ្នកស្រី ហ៊ឹម ស៊ីវន និងលោក ហែម សុវណ្ណ។ ចម្រៀងនីមួយៗបានបញ្ជាក់ពីអារម្មណ៍សោកសៅ និងវិនាសកម្មនៃស្នេហា «ទុំទាវ» ធ្វើឱ្យអ្នកស្តាប់កាន់តែទទួលបាននូវអារម្មណ៍ពិតនៃតួអង្គ។ អាល់ប៊ុលនេះ បានបង្កើតភាពចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្តាប់គ្រប់វ័យនាពេលនោះនិងត្រូវបានគេចាត់ទុកថាជាចម្រៀងភាពយន្តដ៏ល្បីល្បាញ និងមិនអាចបំភ្លេចបានមួយក្នុងប្រវត្តិសាស្ត្រតន្ត្រីខ្មែរ។
២. ចម្រៀងភាពយន្ត រឿង «ម៉ាក់ថឺង»
អាល់ប៊ុមចម្រៀងភាពយន្ត «ម៉ាក់ថឺង» ដែលបានចេញលក់ជាផ្លូវការនៅឆ្នាំ២០០១ ក្រោមស្លាកផលិតកម្មរស្មីហង្សមាស គឺជាស្នាដៃតន្ត្រីដ៏លេចធ្លោមួយក្នុងសម័យនោះ។ ក្នុងអាល់ប៊ុមចម្រៀងភាពយន្តនេះ គឺមានការចូលរួមច្រៀងដោយអ្នកស្រី ហ៊ឹម ស៊ីវន, លោក អៀង ស៊ីធុល, លោក ឈិន ឈា និងតារាចម្រៀងជាច្រើនរូបទៀត (ក្នុងបទ ទិដ្ឋភាពក្នុងផ្សារ)។ ឯទំនុកចម្រៀងជាស្នាដៃកវីឆ្នើមលោក ពេជ្រ ទុំក្រវិល។ ដោយសារតែការលាយបញ្ចូលអារម្មណ៍ជ្រាលជ្រៅ និងទំនុកភ្លេងមានអត្តសញ្ញាណខ្លាំង បទនេះបានក្លាយជាចម្រៀងភាពយន្តដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់មហាជន ហើយនៅតែជាបទចងចាំមួយក្នុងចិត្តអ្នកស្តាប់រហូតមកដល់បច្ចុប្បន្ន។
៣. ចម្រៀងភាពយន្ត រឿង «ស័ង្ខសិល្ប៍ជ័យ»
ចម្រៀងភាពយន្តរឿង «ស័ង្ខសិល្ប៍ជ័យ» ដែលមានអាយុកាលជាង ២០ឆ្នាំ ជាអនុស្សាវរីយ៍ និងការចងចាំរបស់អ្នកគាំទ្រ ជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក ណុប សម្បត្តិ – អ្នកស្រី អ៊ុយ លតាវណ្ណ ។ ក្នុងអាល់ប៊ុមចម្រៀងភាពយន្តនេះ មានការចូលរួមច្រៀងដោយសិល្បករជើងចាស់ជាច្រើនរូប រួមមាន លោក ណូយ វ៉ាន់ណេត, កញ្ញា ទូច ស៊ុននិច, អ្នកស្រី ហុឹម សុីវន, លោក អៀង សុីធុល, លោក យិន សារិន ក៏ដូចជា អ្នកស្រី លតាវណ្ណ, វណ្ណី, សុខា, លោក តារា, រិទ្ធ, សំអាត ,លោក ឈឿប, លោក សារឿន, អ្នកស្រី វ៉ែន សុគន្ធារី ជាដើម។
ក្រៅពីនេះ ក៏នៅមានផលិតកម្មមួយចំនួនទៀត បានផលិតភាពយន្តខារ៉ាអូខេយីកេជាច្រើន តាមរយៈរឿងអក្សរសិល្បិ៍ខ្មែរ ដូចជា រឿង នាងវិមានច័ន្ទ, រឿង ព្រះជិនវង្ស, រឿង ព្រះធិនវង្ស នាងពៅ, រឿង ព្រះធន់នាងកែវមនោហ៍រា ជាដើម។ល។
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


