ព័ត៌មានជាតិ
ក្រុមហ៊ុន ម៉ុង ឫទ្ធី កែច្នៃលាមកជ្រូកជាប្រភព អគ្គិសនីបម្រើក្នុងតំបន់អភិវឌ្ឍកសិឧស្សាហកម្ម
ខណៈដែលជ្រូករាប់រយក្បាលត្រូវបានចិញ្ចឹម និងបង្កាត់ពូជនៅកសិដ្ឋានចិញ្ចឹមជ្រូកក្នុងតំបន់អភិវឌ្ឍន៍កសិឧស្សាហកម្មក្រុមហ៊ុន ម៉ុង ឫទ្ធី នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ លាមកជ្រូកក៏ត្រូវបានគ្រប់គ្រងនិងកែច្នៃផលិតជាប្រភពថាមពលអគ្គិសនីបម្រើការប្រើប្រាស់ក្នុងសហគមន៍ និងសេចក្តីត្រូវការក្នុងតំបន់អភិវឌ្ឍ។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបបានឲ្យដឹងថា ជ្រូកក្រៅពីចិញ្ចឹមយកសាច់ កសិដ្ឋានក៏បានកែច្នៃលាមកជ្រូកផលិតជាប្រភពថាមពលអគ្គិសនី និងជីធម្មជាតិថែមទៀត។

«អាចម៍ជ្រូកត្រូវបានយកមកផលិតជាអគ្គិសនី ដើម្បីប្រើប្រាស់ក្នុងកសិដ្ឋាន ជាពិសេសសម្រាប់ឱ្យជ្រូកដេកក្នុងម៉ាស៊ីនត្រជាក់។ ក្រៅពីនេះសំណល់លាមកជ្រូកក៏អាចច្នៃទៅជាជីធម្មជាតិសម្រាប់ដាក់លើដើមឈើហូបផ្លែ ឬដើមឈើផ្សេងៗបានយ៉ាងល្អ»។ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បញ្ជាក់។
អ្នកឧកញ៉ាបន្តថា ក្រុមហ៊ុនបានការពារបរិស្ថានទាំងក្រោមដី និងលើដី ដោយការកែច្នៃលាមកជ្រូកកុំឲ្យជះក្លិនស្អុយបង្កការរំខានដល់អ្នកជិតខាង ថែមអាចទាញជាប្រភពភ្លើងអគ្គិសនីប្រើប្រាស់បានផងដែរ។

អ្នកឧកញ៉ាអះអាងថា បើនិយាយពីប្រសិទ្ធភាពសេដ្ឋកិច្ច និងការប្រកួតប្រជែង ក្រុមហ៊ុនទទួលបានប្រាក់ចំណេញបន្ថែមពីអាចម៍ជ្រូកបាត់ទៅហើយ ខណៈដែលលោកមើលឃើញកសិករទូទៅចិញ្ចឹមជ្រូកសង្ឃឹមតែលើការលក់ជ្រូករស់តែមួយមុខ។ លើសពីនេះការចិញ្ចឹមតាមបែបក្រុមហ៊ុនប្រើរយៈពេលខ្លីជាងតែ ១៥០ ទៅ ១៥៥ ថ្ងៃ បើធៀបនឹងកសិករទូទៅដែលប្រើពេលពី ១៦០ ទៅ ១៧០ ថ្ងៃ។
ការចិញ្ចឹមជ្រូកដេកម៉ាស៊ីនត្រជាក់ប្រើពេលវេលាខ្លីជាង ធ្វើឱ្យថ្លៃដើមផលិតទាបជាង ដែលជាមូលហេតុធ្វើឱ្យក្រុមហ៊ុននៅតែអាចទទួលបានផលចំណេញ ទោះបីជាតម្លៃជ្រូកនៅលើទីផ្សារមានការប្រែប្រួលក៏ដោយ។ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បន្ថែម៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


