ព័ត៌មានជាតិ
ដំណាំដូងប្រេងមានអាយុកាលត្រឹម ២៥ ឆ្នាំ ត្រូវកាប់ដើមចាស់ចោលដាំដើមថ្មី ដើម្បីទទួលបានទិន្នផលខ្ពស់
អ្នកបច្ចេកទេសនៅក្រុមហ៊ុន ម៉ុង ឫទ្ធី បានអះអាងថា ដំណាំដូងប្រេងមានអាយុកាលឲ្យផលបានត្រឹម ២៥ ឆ្នាំប៉ុណ្ណោះ។
លោក អ៊ិត ណុប អ្នកគ្រប់គ្រងទូទៅផ្នែកចម្ការដូងប្រេងនៅក្រុមហ៊ុន ម៉ុង ឫទ្ធី បានលើកឡើងថា ជាទូទៅ ដើមដូងប្រេងត្រូវបានគេរក្សាទុកក្នុងរយៈពេលត្រឹមតែ ២៥ ឆ្នាំប៉ុណ្ណោះ។ នៅពេលដើមដូងប្រេងកាន់តែចាស់ទិន្នផលនឹងធ្លាក់ចុះ ហើយការប្រមូលផលក៏មានការលំបាកផងដែរ។

លោក អ៊ិត ណុប អ្នកគ្រប់គ្រងទូទៅផ្នែកចម្ការដូងប្រេងនៅក្រុមហ៊ុន ម៉ុង ឫទ្ធី
បើតាមលោក អ៊ិត ណុប ដូងប្រេងដែលដាំនៅក្រុមហ៊ុនម៉ុង ឫទ្ធី នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខ្លះមានអាយុរហូតដល់ ១៨ ឆ្នាំ និងខ្លះទៀតដល់ ៣០ ឆ្នាំ។ ដូងប្រេងរបស់ក្រុមហ៊ុនបានចាប់ផ្តើមដាំតាំងពីឆ្នាំ ១៩៩៥ ហើយក្រុមហ៊ុនក៏មានផែនការកាប់ដើមចាស់ចោល និងដាំថ្មីលើផ្ទៃដី ៥០០ ហិកតាក្នុងមួយឆ្នាំ។ យ៉ាងណាមិញដោយសារតម្លៃដូងប្រេងកំពុងមានទីផ្សារល្អ ទើបក្រុមហ៊ុននៅបន្តរក្សាដើមចាស់មួយចំនួនដើម្បីប្រមូលផលសិន មុននឹងសម្រេចចិត្តកាប់ដាំថ្មីតាមផែនការ។ លោក អ៊ិត ណុប បញ្ជាក់។
ពូជដូងប្រេងដែលនាំមកដាំដំបូងបង្អស់នៅប្រទេសកម្ពុជា គឺនាំពូជមកពីកូស្តារីគា និងក្រោយមកទើបមានការនាំចូលពូជពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ីផងដែរ។
បើតាមលោក អ៊ិត ណុប វដ្តនៃការលូតលាស់និងការប្រមូលផលផ្លែដូងប្រេង ត្រូវការរយៈពេលប្រហែល ៦ ខែ ចាប់តាំងពីដំណាក់កាលចេញផ្ការហូតដល់ផ្លែទុំពណ៌ក្រហម ដែលអាចប្រមូលផលបាន។
បច្ចុប្បន្ននេះ ផលដូងប្រេងរបស់ក្រុមហ៊ុនប្រមាណ ៩៧% ត្រូវបាននាំចេញទៅប្រទេសឥណ្ឌា ហើយសល់តិចតួចត្រូវបានកែច្នៃប្រើប្រាស់នៅក្នុងស្រុក៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


