ព័ត៌មានអន្ដរជាតិ
វិបត្តិទេសចរណ៍ថៃ៖ ការកក់សណ្ឋាគារធ្លាក់ចុះខ្លាំង ខណៈជម្លោះមជ្ឈិមបូព៌ាប៉ះពាល់ដល់ការធ្វើដំណើរ
ចំពេលដែលវិបត្តិទេសចរណ៍ថៃបន្តអូសបន្លាយដែលស្ដែងចេញតាមរយៈការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរបរទេស ការកក់សណ្ឋាគារធ្លាក់ចុះខ្លាំងនៅទូទាំងប្រទេសថៃចាប់ពីខែឧសភាតទៅ ដោយសារតែជម្លោះមជ្ឈិមបូព៌ា និងកំណើនថ្លៃសំបុត្រយន្តហោះ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី ៣០ មេសា។

សមាគមសណ្ឋាគារថៃ (THA) បានឱ្យដឹងថា ការធ្លាក់ចុះការកក់ក្លាយជាបញ្ហាប្រឈមសម្រាប់គ្រប់ទាំងប្រភេទសណ្ធាគារ ទាំងធម្មតា និងសណ្ធាគារប្រណីត ខណៈអត្រាស្នាក់នៅសណ្ធាគារប្រណីត (Occupancy Rate) មានត្រឹមប្រហែល ៤០% (ធ្លាក់ចុះ ៣% ឆ្នាំ) ដោយតំបន់ទេសចរណ៍សំខាន់ៗដូចជាកោះភូកេត និងក្រាប៊ី មើលឃើញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃភ្ញៀវទេសចរអឺរ៉ុប។
ខេត្ត Phangnga រងនូវផលប៉ះពាល់អាក្រក់ជាងគេ ដោយអត្រាស្នាក់នៅបានធ្លាក់ចុះពី ២០-៣០% ដោយក្នុងនោះ ការកក់សណ្ធាគារពីអឺរ៉ុបបានធ្លាក់ចុះប្រហែល ៥០%។
នៅទិសដៅទេសចរណ៍ភាគខាងត្បូងថៃដូចគ្នា គេឃើញមានការស្ទុះងើបឡើងវិញនៃភ្ញៀវទេសចរពីអាស៊ាន ដូចជាភ្ញៀវចិនទៅកោះក្រាប៊ី បានហក់ឡើងលើស ១០០% និង ៩% នៅកោះភូកេត ខណៈភ្ញៀវឥណ្ឌា និងម៉ាឡេស៊ី ក៏កើនឡើងមកវិញផងដែរ។
យ៉ាងណាមិញ ទិសដៅទេសចរណ៍ភាគខាងជើងប្រទេសវិញ បានធ្លាក់ចុះកាន់តែធ្ងន់ធ្ងរនៅឆ្នាំនេះ ដែលរួមចំណែកដោយបញ្ហាបំពុលខ្យល់ PM2.5 ដែលធ្វើឱ្យតម្រូវការធ្លាក់ចុះ។ អត្រាស្នាក់នៅនៅភាគខាងជើង បានធ្លាក់ចុះមកត្រឹម ៤១,២% ពីប្រមាណ ៦១,៥% កាលពីឆ្នាំមុន។
ប្រធានក្រុមហ៊ុន THA លោក Thienprasit Chaiyapatranun បានថ្លែងថា ជម្លោះនៅមជ្ឈិមបូព៌ា នៅតែបន្តរារាំងអាជីវកម្មសណ្ឋាគារចាប់ពីខែឧសភាតទៅ ខណៈគ្រប់តំបន់ទាំងអស់ រាយការណ៍ពីការធ្លាក់ចុះនៃការកក់បន្ទប់ ជាពិសេសពីទីផ្សារអឺរ៉ុប និងមជ្ឈិមបូព៌ា។ លោកបានបន្ថែមទៀតថា ភ្ញៀវជាច្រើនកំពុងបញ្ចៀសការធ្វើដំណើររហូតដល់សង្គ្រាមនៅមជ្ឈិមបូព៌ាស្ងប់ស្ងាត់ ហើយតម្លៃសំបុត្រយន្តហោះធ្លាក់ចុះថោកវិញ៕
Overall, while new markets are helping fill rooms, hotels are still facing lower revenues and weak forward bookings.
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


