សេដ្ឋកិច្ច
កូរ៉េ គ្រោងសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
កម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ១២ ឧសភា ២០២៦ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា (Record of Discussion) ដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងពង្រឹងសមត្ថភាពសហគមន៍កសិកម្មទំនើប នៅខេត្តកំពង់ធំ។

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទកម្ពុជា និងសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា ស្តីពីគម្រោង «លើកកម្ពស់ខ្សែច្រវាក់ តម្លៃកសិកម្ម តាមរយៈការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជា»។
គម្រោងនេះ ជាជំនួយឥតសំណងរបស់ក្រសួងកសិកម្មកូរ៉េ ដែលគ្រប់គ្រងដោយសាជីវកម្មសហគមន៍ជនបទកូរ៉េ ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្រោមវត្តមានលោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោក Choi Chan Won នាយកការិយាល័យគម្រោងសកលនៃមជ្ឈមណ្ឌលសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្ម និងម្ហូប អាហារអន្តរជាតិនៃសាជីវកម្មសហគមន៍ជនបទកូរ៉េ។
លោក អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា ស្វាយចន្ទី គឺជាដំណាំអាទិភាពក្នុងចំណោមដំណាំសំខាន់ៗ ដែលរាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងផ្តោតសំខាន់លើការបង្កើនផលិតភាព និងការនាំចេញ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ។

លោក អ៊ុក រ៉ាប៊ុន បានបន្ថែមថា គម្រោងនេះ មានគោលបំណងគាំទ្រដល់ការពង្រីក ការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងជួយបង្កើនប្រាក់ចំណូលសម្រាប់កសិករ ខ្នាតតូច និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅជនបទ តាមរយៈការលើកកម្ពស់បច្ចេកវិទ្យាកែច្នៃទំនើប ការពង្រឹងសមត្ថភាពគ្រប់គ្រងក្រោយពេលប្រមូលផល ការពង្រឹងសមត្ថភាពសហគមន៍កសិកម្មទំនើប នៅខេត្តកំពង់ធំ ការពង្រឹងស្តង់ដារគុណភាពស្វាយចន្ទី និងការពង្រីកទីផ្សារនាំចេញគ្រាប់ស្វាយចន្ទី។
លោកបណ្ឌិត Choi Chan Won មានប្រសាសន៍ថា គម្រោងនេះ នឹងជួយលើកកម្ពស់ខ្សែច្រវាក់តម្លៃស្វាយចន្ទីឱ្យកាន់តែមានភាពធន់ សមត្ថភាពប្រកួតប្រជែងខ្ពស់ និងបរិយាបន្ន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបាន ៣៥៨ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី កើនឡើង ២២,៥៤% ធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៥។
ទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


