Connect with us

សេដ្ឋកិច្ច

​ក្រសួងពាណិជ្ជកម្មវាយតម្លៃនៃការបង្កើត​​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​​ក្រៅ​ប្រទេស​

បានផុស

នៅ

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៅព្រឹកថ្ងៃទី ០៣ មិថុនា ២០២៦ បានបើកកិច្ចប្រជុំនីតិវិធី​សម្រាប់​សមិទ្ធផលនៃការបង្កើត និងគ្រប់គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​ នៅ​ក្រៅ​ប្រទេស ​សំដៅ​ផ្សព្វផ្សាយ​ផលិត​ផល​ខ្មែរ ​និង​ជំរុញ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ ទៅកាន់​ទីផ្សារ​អន្តរជាតិ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកឧកញ៉ា លឹម ហេង ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ​សាទរ​ចំពោះ​ការ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​ដែល​នឹង​ចូលរួម​ពង្រីក​ទីផ្សារ​នាំចេញ​ផលិតផល​របស់​កម្ពុជា​។​ អ្នកឧកញ៉ាថា ​ក្រោយ​ការ​ធ្វើវិសោធនកម្ម​ច្បាប់ថ្មី​នៃ​សភា​ពា​ណិជ្ជកម្មកម្ពុជា ​នឹង​អាច​បង្កើត​ការិ​យាល័យ​តំណាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ក្រៅ​ប្រទេសដោយជនបរទេស​បាន​ដូច​តំណាង​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​របស់​ក្រសួង​ពាណិជ្ជកម្ម។

លោក លឹម ហេង ​បន្ថែមថា ទាំងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និងការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្ម​កម្ពុជា គឺជាស្ថាប័នបម្រើឱ្យផលប្រយោជន៍សេដ្ឋកិច្ចរួមរបស់កម្ពុជា។​

​យោងតាមក្រសួងពាណិជ្ជកម្ម ​ពាណិជ្ជកម្មកម្ពុជា ​ជាមួយ​ដៃគូអន្តរ​ជាតិ​សម្រេច​បាន​នូវ​ទំហំ​ទឹកប្រាក់​ជាង ​២៣,៣៨ ​ពាន់លានដុល្លារ ​នៅ​ក្នុងរយៈពេល ៤ ខែ ២០២៦ កើនឡើង ១៩,៩% ប្រៀបធៀប​នឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម