សេដ្ឋកិច្ច
ពលរដ្ឋជាង ២០០ គ្រួសារនៅឧត្តរមានជ័យកំពុងជោគជ័យលើមុខរបរចិញ្ចឹមត្រី អណ្ដែង និងកង្កែប
លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានប្រាប់ឱ្យដឹងថា ពលរដ្ឋជាង ២០០ គ្រួសារ កំពុងប្រកបរបរចិញ្ចឹមត្រីអណ្ដែង និងកង្កែបកំពង់ត្រូវប៉ាន់ ដោយសារឆាប់ទទួលបានផល និងតម្លៃបានខ្ពស់។

ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យរូបនេះ បានប្រាប់សារព័ត៌មានកម្ពុជាថ្មីតាមទូរស័ព្ទថា មន្ទីរកសិកម្មខេត្ត តែងតែជំរុញ និងចុះចែកកូនត្រី កង្កែប ដល់កសិករ តាមទិសដៅ ព្រមទាំងបង្រៀនពីបច្ចេកទេសចិញ្ចឹម ដើម្បីឆាប់ទទួលបានផល ជាពិសេសនៅក្នុងខេត្តក៏មានកូន សម្រាប់លក់ ខណៈពីមុនត្រូវទិញនៅខេត្តសៀមរាប និងប្រទេសថៃ។
លោក សូត្រ ស៊ីសុខឃាងបន្ថែមថា “ពីមុនចិញ្ចឹមមិនសូវជោគជ័យ ដោយសារតែមិនមានបច្ចេកទេសគ្រប់គ្រាន់ ឥឡូវ យើងមានបទពិសោធន៍ បច្ចេកទេស កូន និង ចំណី គ្រប់គ្រាន់ដែលធ្វើឱ្យត្រីធំលឿន។”

ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យរូបនេះបន្តថា ការចិញ្ចឹម ត្រីអណ្ដែង និងកង្កែបជារបរដែលទទួលបានផលលឿន ក្នុងនោះ ត្រីអណ្ដែង ទទួលផលរយៈពេលជាង ២ ខែ និង កង្កែប ទទួលផលរយៈពេល ៥០ ថ្ងៃ។ ត្រី អណ្ដែង អាច លក់បាន ក្នុងតម្លៃ១មុឺនរៀលក្នុងមួយគីឡូក្រាម។
ប្រធាន មន្ទីរកសិកម្មរូបនេះ នាពេលខាងមុខ លោក នឹងខិតខំជំរុញផ្នែក វារីវប្បកម្ម នៅក្នុងខេត្ត ដោយបន្ត និងពង្រីក ការចិញ្ចឹមត្រី ដូចជា ត្រីស្ពឹន ត្រីកន្ធរ និងត្រីទីឡាប់យ៉ាជាដើម។
ទិន្នផល វារីវប្បកម្ម ឆ្នាំ ២០២១នេះ បានកើនឡើង ៣០ ភាគរយបើប្រៀបធៀប រយៈពេល ដូចគ្នា ក្នុង ឆ្នាំ ២០២០ ទោះបីកម្ពុជា ប្រឈមមុខ នឹងវិបត្តិកូវីដ១៩ ក្តី។ កន្លងមកប្រមុខរដ្ឋាភិបាលកម្ពុជា បានផ្ដល់ទឹកប្រាក់ចំនួន ២ ពាន់លាន ដុល្លារ សម្រាប់គាំទ្រផ្នែកវារីវប្បកម្មលើខេត្តចំនួន១០។
តាមរយៈការងារ នេះរដ្ឋបាលជលផលបានជំរុញការងារចិញ្ចឹម ត្រី និងកង្កែបបានចំនួន ១ ពាន់គ្រួសារ រួចមកហើយ និង ត្រៀមអនុវត្តជាបន្តបន្ទាប់៕ ដោយ:ចាន់ ធី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


