សេដ្ឋកិច្ច
មេដឹកនាំចិនប្តេជ្ញាកែសម្រួលប្រាក់ចំណូលខ្ពស់ហួសហេតុរបស់ក្រុមសេដ្ឋី
លោកប្រធានាធិបតីចិនបានប្តេជ្ញាកែសម្រួលប្រាក់ចំណូលខ្ពស់ហួសហេតុដែលជាការព្រមានដល់ក្រុមអ្នកមានទ្រព្យសម្បត្តិច្រើនរបស់ប្រទេសក្នុងផែនការរដ្ឋដើម្បីចែកទ្រព្យសម្បត្តិឡើងវិញក្នុងគោលបំណងដោះស្រាយវិសមភាព។
យោងតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក ស៊ី ជីនពីង បានប្រាប់មន្ត្រីនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការកិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកណ្តាលរបស់បក្សកុម្មុយនិស្តចិនកាលពីថ្ងៃអង្គារ៍ថា រដ្ឋាភិបាលគួរ«គ្រប់គ្រងប្រាក់ចំណូលខ្ពស់ហួសហេតុ និងលើកទឹកចិត្តដល់ក្រុម និងសហគ្រិនដែលមានប្រាក់ចំណូលខ្ពស់ឲ្យវិលមកកាន់សង្គមឲ្យបានច្រើនឡើងវិញ»។
គណៈកម្មការបាននិយាយថា ខ្លួននឹងបន្ត«របៀបវារៈវិបុលភាពរួម»ដែលផ្តោតសំខាន់លើការបង្កើតគោលនយោបាយរបស់ចិន បន្ទាប់ពីមានរបាយការណ៍នៃការមិនពេញចិត្តនៅក្នុងគណៈកម្មាធិការកណ្តាលរបស់បក្សជុំវិញចំណាត់ថ្នាក់ថ្មីនៃសហគ្រិនដែលមានទ្រព្យសម្បត្តិច្រើន។

គោលបំណងគោលនយោបាយនេះកើតឡើងចំពេលដែលទីក្រុងប៉េកាំងបានជំរុញយ៉ាងខ្លាំងក្នុងការពង្រឹងក្រុមហ៊ុនឯកជនធំៗរបស់ប្រទេសនៅក្នុងឧស្សាហកម្មនានារាប់ចាប់តាំងពីបច្ចេកវិទ្យារហូតដល់ការអប់រំ។
ក្រុមអ្នកវិភាគបាននិយាយថា វាគួរឲ្យកត់សំគាល់ដែលក្រុមហ៊ុនហ្គេម និងបណ្តាញទំនាក់ទំនងសង្គម Tencent ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយរបស់ចិនបាននិយាយថា ខ្លួននឹងពង្រីកការប្តេជ្ញាចិត្តសង្គម នៅពេលបានរាយការណ៍ពីប្រាក់ចំណេញឡើងខ្ពស់នៅត្រីមាសទី២។
នាយកប្រតិបត្តិក្រុមហ៊ុន Tencent លោក Pony Ma បាននិយាយថា ក្រុមហ៊ុនគឺជាអាជីវកម្មដើម្បីជួយសង្គមឲ្យកាន់តែធំទូលាយតាមរយៈ«បច្ចេកវិទ្យា និងអ្នកជំនាញរបស់យើងដែលជួយដល់អាជីវកម្មខ្នាតតូច និងមធ្យម សេវាកម្មសាធារណៈ និងកិច្ចសហប្រតិបត្តិការសាជីវកម្មផ្ទៃក្នុង ព្រមទាំងភ្ជាក់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់របស់ពួកគេ»។
កាលពីដើមខែនេះ ហ្គេមរបស់ក្រុមហ៊ុនត្រូវបានគេហៅថាជា «អាភៀងខាងវិញ្ញាណ»នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយជំរុញឲ្យមានការរឹតបន្តឹងចំពោះកុមារដែលប្រើវា។ ទោះបីព្រួយបារម្ភពីការបង្ក្រាបផ្លូវច្បាប់ ក៏ក្រុមហ៊ុន Tencent នៅតែទទួលបានប្រាក់ចំណេញសុទ្ធដូចការរំពឹងទុកកើនឡើងដល់២៩%ក្នុងរយៈពេល៣ខែចុងក្រោយគឺត្រឹមខែមិថុនា ៦.៦ប៊ីលានដុល្លារអាមេរិក បន្ទាប់ពីចំណូលកើនឡើងដល់២០%។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនជាពេលដែលនិយតករបានរារាំងក្រុមហ៊ុនបច្ចេកវិទ្យា Ant ដែលមានក្រុមហ៊ុន Alibaba កាន់កាប់ភាគហ៊ុន៣៣%ពីការប្រែប្រួលលើការប្តូរប្រាក់នៅសៀងហៃ និងហុងកុង ភាគហ៊ុននេះពង្រឹងដល់តួនាទីប្រធានក្រុមប្រឹក្សាភិបាលលោក Jack Ma ដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតម្នាក់ក្នុងលោក បក្សកុម្មុយនិស្តចិនព្យាយាមបង្ក្រាបលើថៅកែក្រុមហ៊ុនធំៗស្ទើររាល់សប្តាហ៍។
ភាគហ៊ុននៅសៀងហៃបានធ្លាក់ចុះចាប់តាំងពីឡើងដល់កំពូលកាលពីខែកុម្ភៈ បន្ទាប់ពីមានការរឹតបន្តឹងស្រដៀងគ្នាលើវិស័យហិរញ្ញវត្ថុ និងពិន័យលើឧស្សាហកម្មដែលត្រូវបានបង្ខំឲ្យគោរពតាមច្បាប់បរិស្ថានឲ្យកាន់តែខ្លាំងឡើង។
យោងតាមការវិភាគរបស់ Financial Times ថា ជាលទ្ធផល មហាសេដ្ឋីរបស់ចិនត្រូវបានមើលឃើញទ្រព្យសម្បត្តិរបស់ពួកគេធ្លាក់ចុះ។ ទ្រព្យសម្បត្តិបញ្ចូលគ្នាសរុបរបស់មហាសេដ្ឋីចិនរាប់សិបនាក់ក្នុងក្រុមហ៊ុនបច្ចេកវិទ្យា និងបច្ចេកវិទ្យាជីវសាស្ត្រដែលត្រូវបានតាមដានដោយ Bloomberg បានធ្លាក់ចុះ១៦%នៅបំណាច់ខែមិថុនា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


