សេដ្ឋកិច្ច
ផ្សារគំរូព្រំដែនកម្ពុជា អនុញ្ញាតឲ្យអាជីវករលក់ដូរ មិនគិតថ្លៃឈ្នួល ២ ឆ្នាំ
លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអនុញ្ញាតឱ្យអាជីវករផ្សារគំរូព្រំដែនកម្ពុជា(ផ្សារដារ)លក់ដូររយៈពេល២ឆ្នាំ ដោយមិនគិតថ្លៃឈ្នួល និងធានាការចំណាយលើភ្លើងបំភ្លឺសាធារណៈ និងការថែទាំផ្សេងៗទៀតផង។
ការអនុញ្ញាតមិនគិតថ្លៃឈ្នួលតូបពីអាជីវករនេះបាន ធ្វើឡើងក្នុងពិធីបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) កាលពីថ្ងៃម្សិលមិញ។

ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) សាងសង់ក្នុងទុនទឹកប្រាក់ប្រមាណ ២លានដុល្លារលើផ្ទៃដី ១៩ ៦២៨ម៉ែត្រក្រឡា ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសថារី នៃស្រុកមេមត់ ដោយរួមមានការសាងសង់ អគារតួផ្សារ អគាររដ្ឋបាលផ្សារ បង្គន់សាធារណៈ ឃ្លាំងស្តុកទំនិញ សួនច្បារ និងទីតាំងចំណតយានយន្ត មានតូបសរុបចំនួន ៦៨តូប រួមមាន តូបប្រភេទA 24តូប ប្រភេទB 24តូប ប្រភេទC 16តូប និងប្រភេទD 4តូប។
ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) នឹងបង្កើតការងារ បង្កើនប្រាក់ចំណូលសម្រាប់ប្រជាជននៅតាមព្រំដែន និងបង្កើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ក៏ដូចជានឹងក្លាយជាផ្សារគំរូមួយ ក្នុងការដោះដូរទំនិញខេត្តដែលជាប់ព្រំដែនប្រទេសជិតខាង។

លោក អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ផ្សារដារនេះ ជាផ្សារគំរូព្រំដែនកម្ពុជាទី១ ស្ថិតនៅមាត់ច្រកទ្វារព្រំដែនទ្វេភាគីដារ ជាប់នឹងព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម ដែលចំណាយការសាងសង់អស់ទឹកប្រាក់ប្រមាណ ២លានដុល្លារ។
លោកអភិបាលខេត្តបានរំលឹកថា ផ្សារនេះត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ តែដោយសារការរាតត្បាតជំងឺកូវីដ១៩បានអូសបន្លាយរហូតថ្ងៃនេះ ទើបបើកដំណើរការឲ្យអាជីវករលក់ដូរជាធម្មតា៕
ដើម្បីជួយពន្លឿនការលក់ដូរក្នុងផ្សារ ក៍ដូចជាជួយសម្រួលដល់អាជីវករ ដោយមិនគិតថ្លៃឈ្នួល រយៈពេល ២ឆ្នាំ គិតពីថ្ងៃដំណើរការផ្សារ។ បន្ថែមពីនេះរដ្ឋបាលខេត្តត្បូងឃ្មុំ ក៏ទទួលបន្ទុកចំណាយលើភ្លើងបំភ្លឺសាធារណៈ និងការថែទាំផ្សេងៗ។

អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


