ព័ត៌មានជាតិ
មន្ត្រីជំនាញ ចុះបាញ់ថ្នាំសម្លាប់មេរោគផ្ដាសាយបក្សី ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ
ដើម្បីធានាបាននូវសុខភាពសត្វមាន់ទាមិនមានមេរោគផ្ដាសាយបក្សី ជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកចិញ្ចឹមមាន់ទា មន្ត្រីជំនាញផ្នែកបសុព្យាបាលខេត្តត្បូងឃ្មុំ បានចុះពន្យល់ណែនាំប្រជាពលរដ្ឋ និងធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគផ្ដាសាយបក្សី នៅតាមកសិដ្ឋាន ទ្រុងមាន់ ទ្រុងទា របស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកអូររាំងឪ ស្រុកត្បួងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ ២០២៤ នេះ ។

លោក កែន ច័ន្ទសុជាតិ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ដោយមានការព្រួយបារម្ភ និងចង្អុលបង្ហាញពីលោក ជាម ចន្ទ័សោភ័ណ្ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអនុប្រធានបានដឹកនាំមន្ត្រីជំនាញ ផ្នែកបសុព្យាបាល ចុះពន្យល់ប្រជាពលរដ្ឋ និងធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគផ្ដាសាយបក្សី នៅតាមកសិដ្ឋាន ទ្រុងមាន់ ទ្រុងទា របស់ប្រជាពលរដ្ឋ នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណង ដើម្បីធានាសុខភាពសុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ។

លោក កែន ច័ន្ទសុជាតិ បន្តថា មិនត្រឹមតែដល់រដូវកាលបុណ្យទានធំៗ មន្ត្រីយើងតែងតែអនុវត្តន៍បែបនេះជាប្រចាំដើម្បីធានាសុខភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធានាអនាម័យឱ្យមានសុខភាពល្អ ទាំងសត្វ និងមនុស្ស ។ ថ្ងៃនេះមន្ត្រីជំនាញបាន ចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ជំងឺផ្ដាសាយបក្សី និងធ្វើជីវសុវត្ថិភាពបាញ់ថ្នាំសម្លាប់មេរោគតាមទ្រុងមាន់ទ្រង់ទារបស់បងប្អូនកសិករ ស្ថិតនៅឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ចំនួន៤ភូមិ គឺភូមិដែលជាប់ព្រំប្រទល់ ស្រុកកោះសូទិន ខេត្តកំពង់ចាម គឺ ១.ភូមិទួលឃ្លាំង ២. ភូមិបឹងកាង ៣. ភូមិទួលព្នៅ ៤. ភូមិត្រពាំងគង ៕
អត្ថបទ ៖ សាន វិឡែម



-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


