ព័ត៌មានជាតិ
អភិបាលខេត្តត្បូងឃ្មុំ ជំរុញដល់កម្លាំងចម្រុះទាំងអស់ ចុះល្បាតជាប្រចាំទប់ស្កាត់ការលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹក
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជំរុញដល់កម្លាំងចម្រុះទាំងអស់ ចុះល្បាតជាប្រចាំ នៅតាមគោលដៅនីមួយៗ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹកដែលជាសម្បត្តិរបស់រដ្ឋនេះ ២៤ម៉ោងលើ២៤ម៉ោង តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ហើយបើមានការប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវតែចាប់ខ្លួនភ្លាមៗ ដោយបន្តស្រាវជ្រាវវែកមុខរកជនពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ លោកជំរុញបែបនេះ នៅក្នុងដំណើរចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកស្បៀងអាហារ បន្លែ ត្រីសាច់ និងថវិកាមួយចំនួន ទៅឧបត្ថម្ភផ្តល់ជូនដល់កងកម្លាំងប្រដាប់អាវុធចម្រុះ ដែលកំពុងឈរជើងនៅមូលដ្ឋានចំនួន៤ទីតាំង នៅតំបន់ដីព្រៃលិចទឹកចំណុចក្របីក្រៀក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកអភិបាលខេត្ត បានបន្តថា ពាក់ព័ន្ធនឹងដីអភិរក្សនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបនេះ រាជរដ្ឋាភិបាល ធ្លាប់បានកាត់ឆ្វៀលជូនប្រជាពលរដ្ឋរួចរាល់ហើយ សម្រាប់កន្លែងដែលអាស្រ័យផលជាក់ស្តែង។ រាជរដ្ឋាភិបាល ក៏បានហាមផ្តាច់មិនឱ្យមានការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកនៅក្នុងតំបន់ទាំងនោះបន្តទៀតឡើយ ។
ក្នុងតំបន់ដីព្រៃលិចទឹក ដែលជាជម្រកសម្រាប់ត្រីពងកូន ដ៏មានសារៈសំខាន់នៅក្នុងរដូវវស្សានេះ បើដីព្រៃលិចទឹកនេះ ត្រូវបាត់បង់វាក៏នឹងប៉ះពាល់ដល់ជីវៈចម្រុះជាច្រើនប្រភេទក្នុងបឹងទន្លេសាបផងដែរ ។

ទន្ទឹមនឹងនេះ លោកថា សម្រាប់ប្រជាពលរដ្ឋណាដែលគ្មានដីពិតប្រាដក សូមទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានរាយការណ៍មករដ្ឋបាលខេត្ត និងរៀបចំដីកន្លែងណាមួយ ជូនដល់បងប្អូនអោយបានទាន់ពេលវេលា ហាមដាច់ខាត់មិនអោយមកទន្ទ្រានដីព្រៃលិចទឹកឡើយ ។
អភិបាលខេត្ត ក៏បានសំណូមពរដល់អាជ្ញាធរ ក៏ដួចជាប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រាន ទៅលើដីព្រៃលិចទឹកនៅ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារនេះទាំងអស់គ្នា ដើម្បីអភិរក្សធនធានធម្មជាតិ និងជីវសាស្ត្រចម្រុះនានា ឱ្យបានគង់វង្ស ទុកសម្រាប់បម្រើជាឧត្តមប្រយោជន៍សាធារណៈ។
នាឱកាសនេះដែរ លោក ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងអំណរគុណ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលកំពុងឈរជើងការពារនៅតាមគោលដៅរៀងខ្លួន បើទោះបីជាទីតាំងទាំងនេះ មានភាពស្មុគស្មាញ និងមានការលំបាកជាច្រើន ប៉ុន្តែកងកម្លាំងនៅតែខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមគ្នាទប់ស្កាត់ការពារតំបន់ទាំងនេះ ឲ្យនៅគង់យូរអង្វែងទុកសម្រាប់តកូនចៅជំនាន់ក្រោយ៕
អត្ថបទ៖ សាន វិឡែម




-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


