សេដ្ឋកិច្ច
រុស្ស៊ីប្រកាសដកទ័ពភ្លាម តម្លៃប្រេងធ្លាក់ចុះភ្លែត
ប្រេងឆៅម៉ាក Brent បានធ្លាក់ចុះដល់ទៅ ៣,៣% ខណៈដែលតម្លៃនៅទីក្រុងញូវយ៉កក៏បានធ្លាក់ចុះផងដែរ។ តម្លៃប្រេងឆៅបានហក់ឡើងយ៉ាងគំហុកក្នុងសប្តាហ៍នេះ ចំពេលមានរបាយការណ៍ជាច្រើនអំពីភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន។

បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានថា ការវាយលុកអាចនឹងកើតឡើងនោះ, រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃអង្គារទី១៥ខែកុម្ភៈថា កិច្ចខិតខំប្រឹងប្រែងការទូតនឹងទទួលបានជោគជ័យក្នុងការបន្ធូរបន្ថយស្ថានការណ៍។
យ៉ាងណាក៏ដោយ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បាននិយាយថា ខ្លួនមិនទាន់ឃើញមានសញ្ញាណាមួយនៃការថយចុះវត្តមានយោធារុស្ស៊ីនៅតាមព្រំដែនជាមួយអ៊ុយក្រែននោះទេ។

ទីផ្សារពិភពលោកកំពុងតាមដានយ៉ាងដិតដល់ចំពោះស្ថានការណ៍នេះ ដោយអ្វីៗគ្រប់យ៉ាងចាប់ពីឧស្ម័នធម្មជាតិ និងលោហធាតុ រហូតដល់ភាគហ៊ុនសកល កំពុងមានប្រតិកម្មទៅនឹងការអត្ថាធិប្បាយរបស់រុស្ស៊ីអំពីការដកទ័ពវិញកាលពីថ្ងៃអង្គារ។
លោក Warren Patterson ប្រធានយុទ្ធសាស្រ្តទំនិញនៅក្រុមហ៊ុន ING Groep NV បាននិយាយថា “រឿងតែមួយគត់ដែលទីផ្សារពិតជាផ្តោតសំខាន់នៅពេលនេះ គឺរុស្ស៊ី-អ៊ុយក្រែន។ ដូច្នេះការវិវត្តស្ថានការណ៍នៅសមរភូមិជួរមុខ នឹងមានសារៈសំខាន់សម្រាប់ទិសដៅតម្លៃ”។

ប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ៣.២០ដុល្លារ ឬ៣,៣% មកនៅ ៩៣.២៨ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅរបស់អាមេរិកម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ៣.៣៩ដុល្លារ ឬ៣,៦% មកនៅត្រឹម៩២.០៧ដុល្លារក្នុងមួយបារ៉ែល។
កាលពីថ្ងៃចន្ទ សន្ទស្សន៍តម្លៃប្រេងទាំងពីរបានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤ ដោយប្រេងម៉ាក Brent ឡើងដល់៩៦.៧៨ដុល្លារ និង WTI ឡើងដល់៩៥.៨២ដុល្លារ។ តម្លៃរបស់ Brent បានកើនឡើង៥០% ក្នុងឆ្នាំ២០២១ ខណៈ WTI កើនឡើងប្រហែល ៦០% ដោយសារតែការស្ទុះងើបឡើងវិញនៃតម្រូវការជាសកលពីជំងឺរាតត្បាតរាតត្បាតកូវីដ១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post, Reuters
ចុចអាន៖ មិនមានសញ្ញាថមថយភាពតានតឹងឡើយ ទោះរុស្ស៊ី ប្រកាសដកទ័ពខ្លះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


