ព័ត៌មានជាតិ
ងិន ឆាយ៖ យ៉ាងយូរ២ខែទៀត មៀនប៉ៃលិន និងត្រីប្រា នាំចេញជាផ្លូវការទៅទីផ្សារចិន ក្រោយចុះហត្ថលេខាពិធីសារបច្ចេកទេសដំណាលគ្នា
ផ្លែមៀនប៉ៃលិន និងត្រីប្រា នឹងទទួលបានការសម្រេចអនុញ្ញាតឱ្យនាំចេញពីកម្ពុជាទៅកាន់ទីផ្សារចិនឆាប់ៗនេះ ក្រោយចុះហត្ថលេខាលើពិធីសារបច្ចេកទេសដែលភាគីចិន និងកម្ពុជាបានឯកភាពគ្នារួចរាល់ហើយ។

លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២នេះថា ពិធីសារបច្ចេកទេសទៅលើផ្លែមៀនប៉ៃលិន រវាងភាគីចិន និងកម្ពុជាបានឯកភាពគ្នារួចរាល់ហើយ នៅចាំតែថ្ងៃចុះហត្ថលេខា ហើយបញ្ជូនឯកសារទៅប្រទេសចិនភ្លាម។
លោកសង្ឃឹមថា រយៈពេលយ៉ាងយូរ មួយខែ ឬ ២ ខែទៀត នឹងអាចនាំមៀនប៉ៃលិនពីកម្ពុជាទៅប្រទេសចិនបាន ប៉ុន្តែបញ្ហានេះ ក៏អាស្រ័យទៅលើភាគីចិនដែរ តើគាត់មានការប្ដេជ្ញាចិត្តជំរុញនូវការវាយតម្លៃឱ្យបានលឿននៅក្នុងកម្រិតណា។

លោក ងិន ឆាយ បានបញ្ជាក់ថា ត្រីប្រា និងមៀនប៉ៃលិន នឹងចុះហត្ថលេខាទៅលើពិធីសារបច្ចេកទេសដំណាលគ្នា ខណៈដែលការចរចារបានដល់ដំណាក់កាលស្មើរគ្នាហើយ ដូច្នេះលទ្ធភាពបច្ចេកទេសគឺភាគីទាំងពីរបានឯកភាពគ្នាហើយ នៅចាំតែការចុះហត្ថលេខាទៅលើពិធីសារបច្ចេកទេសតែប៉ុណ្ណោះ។ ក្រោយពីចុះហត្ថលេខាហើយរយៈពេល ២ ឬយ៉ាងយូរ ៣ ខែប៉ុណ្ណោះ គឺអាចនាំចេញទៅចិនបានហើយ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានជំរុញកិច្ចការងារបច្ចេកទេសក្នុងការនាំចេញមៀនប៉ៃលិន និងត្រីប្រាពីកម្ពុជាទៅកាន់ទីផ្សារចិន ដើម្បីជំរុញកំណើននាំចេញនៅកម្ពុជា និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ខណៈទីផ្សារមៀនប៉ៃលិនក៏បានជួបបញ្ហាកង្វះទីផ្សារ និងធ្លាក់តម្លៃនាពីពេលកន្លងមក៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


