Connect with us

សេដ្ឋកិច្ច

​ខេត្ត​ព្រះសីហនុ​ប្រកាស​ឲ្យ​អាជីវករ​ប្រើ​ឧបករណ៍​នេសាទ​សិប្បកម្ម​ក្នុង​ដែន​នេសាទ​សមុទ្រ ​មក​បង់​ថ្លៃឈ្នួល​នេសាទ​សម្រាប់​ឆ្នាំ​២០២១

បានផុស

នៅ

មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ព្រះសីហនុ​ បាន​ជួន​ដំណឹង​ដល់​អាជីវ​ករ​ដែល​ប្រើ​ឧបករណ៍ នេសាទ​សិប្បកម្ម​ក្នុង​ដែន​នេសាទ​សមុទ្រ​ត្រូវ​មក​បំពេញបែបបទ​ ស្នើសុំ​លិខិតអនុញ្ញាត ​ធ្វើ​អាជីវ កម្ម​នេសាទ​ លិខិតអនុញ្ញាត​ប្រើប្រាស់​កាណូត​នេសាទ​ និង​បង់ថ្លៃ​ឈ្នួល​នេសាទ​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ ចាប់ពី​ថ្ងៃទី​០១​ ខែមករា​ រហូតដល់​ថ្ងៃទី​៣១​ខែមីនា ​ឆ្នាំ​២០២១​ ខាង​មុខជា​កំហិត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្តីជូនដំណឹង ​ស្ដីពី​ការប្រមូលប្រាក់​ថ្លៃឈ្នួល​ដែន​នេសាទ​សមុទ្រ​ប្រចាំឆ្នាំ​២០២១​របស់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​«​ក្នុង​ក​រ​ណី​ខកខាន​មិនបាន​មក​បំ​ពេញ​បែបបទ​ស្នើសុំ​អនុញ្ញាត​ដូច​បាន​ជម្រាបជូន​ខាងលើ​នឹង​មិនបាន​បង់ថ្លៃ​ឈ្នួល​លើ​ឧបករណ៍​នេសាទ​សិប្បកម្ម​សមុទ្រ​នេះ​ទេ ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​ព្រះសីហនុ​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​»​។​

យ៉ាងណាក៏ដោយ​មន្ទីរ​ក​សិ​កម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្ត​ព្រះសីហនុ​ សង្ឃឹម​និង​ជឿ​ជា​ក់ថា​ អាជីវ ករ​ដែល​ប្រើ​ឧបករណ៍​នេសាទ​សិប្បកម្ម​សមុទ្រ​ទាំងអស់​ នឹងចូលរួម​សហ​ការ​និង​អនុវត្តតាម ​សេចក្តី ជូនដំណឹង​នេះ​ ឲ្យ​មាន​ប្រសិទ្ធ​ភាពជា​មិនខានឡើយ​។​

បើតាម​សេចក្តីប្រកាស​អន្តរក្រសួង​ រវាង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ និង​ក្រ​សួ​ង​សេដ្ឋកិច្ច​និង​ហិរញវត្ថុ​ ចុះ​ថ្ងៃទី​១៨​ខែធ្នូ​ ឆ្នាំ​២០១៥ ​បានបញ្ជាក់​ថា​ មាន​ឧបករណ៍​នេសាទ​សិប្បកម្ម​ក្នុង​ដែន​នេ សាទ​សមុទ្រ​ដែល​ត្រូវ​បង់ថ្លៃ​ឈ្នួល​សរុប​ចំនួន​២៦​មុខ​ដោយ​មិន​គិត​ឧបករណ៍​នេសាទ​ដែល​ធ្វើជា​លក្ខណៈ​គ្រួសារ​ទេ​៕

អត្ថបទ ៖​ ​សំ​អឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម