សន្តិសុខសង្គម
សមត្ថកិច្ចប្រើពេល១ម៉ោង និងឡានបាញ់ទឹក៩គ្រឿង ដើម្បីពន្លត់ភ្លើងឆេះឃ្លាំងអេតចាយ នៅខេត្តព្រះសីហនុ
សមត្ថកិច្ចកិច្ចបានប្រើពេលជាង១ម៉ោង និងរថយន្តពន្លត់អគ្គិភ័យ៩គ្រឿងអស់ទឹក១០ឡាន ទើបអាចបាញ់ទឹកពន្លត់អគ្គិភ័យឆេះឃ្លាំងអេតចាយ នៅទីតាំងបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិពូធឿង ឃុំ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឲ្យរលត់ទាំងស្រុងនៅម៉ោងប្រមាណ៧និង១៥នាទីយប់។

តាមសមត្ថកិច្ច ម្ចាស់ឃ្លាំងអេតចាតរងគ្រោះ ឈ្មោះ គក ស្រី ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកសុីទិញសម្ភារៈអេតចាយ។ តាមប្រភពដដែល ករណីអគ្គីភ័យនេះមិនបង្កឲ្យមនុស្សរងរបួសនោះទេ ពោលគឺខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំរួម ឃ្លាំងសាងសង់អំពីដែកប្រក់សង្ក័សីមានទំហំទទឹង១៥ម៉ែត្រ×បណ្ដោយ២០ម៉ែត្រ និងឆេះសម្ភារៈ អេតចាយចម្រុះប្រហែល៣០%។
ភ្លាមៗ គេនៅមិនទាន់ដឹងពីមូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យនៅឡើយទេ ខណៈសមត្ថកិច្ចមូលដ្ឋានកំពុងស្រាវជ្រាវនិងសាកសួរម្ចាស់ទីតាំង ដើម្បីរកមូលហេតុ។
គួរឱ្យដឹងថា រថយន្តពន្លត់អគ្គិភ័យទាំង៩គ្រឿង ដែលសមត្ថកិច្ចប្រើដើម្បីពន្លត់ គឺមកពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ០៤ គ្រឿង (ប្រើប្រាស់ទឹកអស់៥ឡាន) កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ១គ្រឿង អាកាសយានដ្ឋានខេត្តព្រះសីហនុ ក្រុមហ៊ុនGTVC ០២គ្រឿង អធិការដ្ឋាននគរបាលស្រុកព្រៃនប់០១គ្រឿង។
ជាមួយគ្នានេះសមត្ថកិច្ចជំនាញបានអំពាវនាវឱ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាប្រចាំ ព្រោះអំឡុងរដូវប្រាំងអាកាសធាតុរាំងស្ងួត ស្លឹកឈើ ស្មៅងាប់ស្វិតក្រៀម គឺងាយឆាបឆេះបង្ករជាអគ្គិភ័យ៕
អត្ថបទ៖ ស៊ុយ ចាន់ធា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ១០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ


