Connect with us

សេដ្ឋកិច្ច

ជិតដាច់ឆ្នាំ រដ្ឋមន្រ្តីសេដ្ឋកិច្ច ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ហិរញ្ញប្បទាន៦គម្រោង​ទំហំទឹកប្រាក់ជាង ៣៨០លានដុល្លារ

បានផុស

នៅ

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​​សហប្រតិបត្តិការ​សម្រាប់គម្រោង/កម្មវិធីចំនួន ៦ ជាមួយលោក Jacques Pellet ឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា លោកស្រី Jyotsana Varma នាយកស្ថានតំណាងរបស់ ADB ប្រចាំនៅកម្ពុជា​ និងលោកស្រី Sandrine Boucher នាយកស្ថានតំណាងរបស់ AFD ប្រចាំនៅកម្ពុជាបាន ដែលមានទឹកប្រាក់សរុបចំនួន ៣៨១,៤៥លានដុល្លារអាមេរិក និង​ហិរញ្ញ​ប្បទាន​​​ជំនួយបច្ចេកទេសចំនួន ០១ ដែលមានទឹកប្រាក់ចំនួន ១,៧លាន​ដុលា្លរ​​អាមេរិក​ សម្រាប់គាំទ្រដល់ដំណើរការអនុវត្តកម្មវិធី​​អភិវឌ្ឍន៍​​វិស័យ​​ថាមពល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះគម្រោងទាំង៦ ដែលបានចុះហត្ថលេខានៅថ្ងៃទី ២២ ខែ ធ្នូនេះ រួមមាន៖

១. កម្មវិធីអភិវឌ្ឍន៍វិស័យថាមពល- អនុកម្មវិធីទី១ មានគោលបំណងរួមចំណែកគាំទ្រកម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ទៅប្រើប្រាស់​ថាមពលស្អាត ដែលនឹង​ជំរុញកំណើន​សេដ្ឋកិច្ច​ប្រកបដោយនិរន្តរភាព,​ ជំរុញល្បឿន​នៃ​ការប្រែ​​ក្លាយ​ទៅ​ជា​សេដ្ឋកិច្ច បៃតង និងកាត់បន្ថយការបញ្ចេញកាបូន ព្រមទាំងជំរុញការវិនិយោគប្រកបដោយភាពប្រកួតប្រជែង ​ក្នុងវិស័យ​ថាមពល តាម​រយៈ​​យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។

២. គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព មានគោលបំណងអភិវឌ្ឍស្ថាប័ន និងហេដ្ឋា​រចនា សម្ព័ន្ធតំបន់សមុទ្រ ដើម្បីលើកកម្ពស់ផលិតភាពផលនេសាទសមុទ្រ, ពិពិធកម្មជីវភាពប្រជា​នេសាទ​ដែលធន់នឹង​អាកាស ធាតុ​, ជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងជំរុញពាណិជ្ជូបនីយ​កម្ម​ផល​នេសាទ​សមុទ្រ។

៣. គម្រោងសុខភាពសត្វឆ្លងកាត់​ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ មានគោលបំណងចម្បង ២ គឺ៖ ទី១.​លើក​កម្ពស់ផលិតភាព, គុណភាព, ពាណិជ្ជកម្ម, ពិពិធកម្ម និងពង្រីក​ការចិញ្ចឹមសត្វ និងកែច្នៃ​ផលិត​ផលបសុ​សត្វ​ស្រប​តាមក្របខណ្ឌនៃផែនការយុទ្ធសាស្រ្តសម្រាប់​ការអភិវឌ្ឍ​បសុ​​សត្វ​​ឆ្នាំ​២០១៦-២០២៥ និង ទី២.​លើកកម្ពស់​សុខ​ភាព​​​បសុ​សត្វ និង ពង្រីកហេដ្ឋារចនាសម្ព័ន្ធខ្សែ​ច្រវាក់​តម្លៃ​​​ប្រកប​​​ដោយភាតរៈបរិស្ថាន។

៤. គម្រោងសុខភាពតាមតំបន់ព្រំដែនក្នុងមហាអនុតំបន់មេគង្គ មានគោលបំណងលើកកម្ពស់​ការទទួលបាន សេវា​​សុខាភិបាលរបស់ប្រជាជនដែលរស់នៅតាមព្រំដែន និងប្រជាជនចំណាកស្រុកឆ្លងកាត់ព្រំដែនមួយចំនួន ដោយផ្តោត ជាចម្បងលើការពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាល និង ការគាំពារ​ហិរញ្ញវត្ថុ​​សម្រាប់​សេវាថែទាំ​សុខភាពជូន​ប្រជាជនចំណាកស្រុក។

៥. កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែង–អនុកម្មវិធីទី១ មានគោលបំណងជំរុញ​ប្រសិទ្ធភាព​ពាណិជ្ជកម្ម និងភាពប្រកួតប្រជែងនៅកម្ពុជា ដោយផ្តោតជាចម្បងលើកត្តាចំនួន ៣ មានជាអាទិ៍ៈ​ ទី១.ការលើកកម្ពស់​បរិយា​កាសអនុគ្រោះសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ច, ទី២.ជំរុញការរីក​លូត​លាស់​នៃសហគ្រាស​ខ្នាតតូច និង​មធ្យម, និង ទី៣.កែលម្អគោល​នយោ​បាយពាណិជ្ជកម្ម និងកិច្ចសម្រួល​ពាណិជ្ជ​កម្ម។

៦. គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សា មានគោល​បំណង​លើក​កម្ពស់​​គុណភាព និងប្រសិទ្ធភាពការអប់រំថ្នាក់មធ្យមសិក្សាទុតិយភូមិ ដោយផ្តោតជាចម្បងលើកត្តាចំនួន ៣ មានជាអាទិ៍ៈ ទី១. ការ​ពង្រីកវិសាលភាពនៃការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិតាមស្តង់ដារ និងប្រកបដោយសមធម៌, ទី២.ការ​ពង្រឹង​​​គុណភាព នៃការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និង ទី៣.ការលើកកម្ពស់​ស្ថាប័​ន​ក្នុង​ការធ្វើផែនការ, ការគ្រប់គ្រង និងការបង្រៀន។

 នៅក្នុងពិធីចុះកិច្ចព្រមព្រៀងនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានរំលឹកអំពីកិច្ចសហប្រតិបត្តិការ ADB ដែល​បានផ្តល់​ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤,៧៧ប៊ីលានដុល្លារអាមរិក ដែលក្នុងនោះ ឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ ៤,២០ ប៊ីលាន​ដុល្លារ​ សម្រាប់អនវុត្តគម្រោង/កម្មវិធីចំនួន ១៣០ និងហិរញ្ញប្បទាន​ឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៦៨,៤៥លានដុល្លារ​អាមរិកសម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ៦៩។

លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក៏បានអរគុណចំពោះការផ្តល់​ហិរញ្ញប្បទាន​សហប្រតិ-​បត្តិ​ការ​របស់ ADB និង AFD ដែលបាននិងកំពុង​រួមចំណែក​យ៉ាង​​ធំធេង​​ក្នុង​ការ​អភិ​វឌ្ឍ​​នៅកម្ពុជា និងបន្ត​ដើរតួនាទី​ជា​ដៃគូអភិវឌ្ឍន៍កាន់តែសំខាន់ ហើយអាចក្លាយខ្លួន​ជា​ដៃគូ​​អភិវឌ្ឍន៍​ពហុភាគីធំបំផុតរបស់រាជ​រដ្ឋាភិ​បាល​​​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ២២ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

Sokha Hotels

ព័ត៌មានពេញនិយម