សេដ្ឋកិច្ច
មកដឹងប្រាក់ចំណូលដែល រុស្ស៊ី កើបបាន ក្រៅពីប្រេង និងឧស្ម័ន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងកិច្ចប្រជុំលើកដំបូងជាមួយសមាជិកគណៈរដ្ឋមន្ត្រីក្នុងឆ្នាំនេះថា រុស្ស៊ីអាចកើបប្រាក់ចំណូល ក្រៅពីប្រេង និងឧស្ម័នរហូតដល់ ២០០ ពាន់លានរូបិ៍ (៣ ពាន់លានដុល្លារ) ។

លោក ពូទីន បានបញ្ជាក់ថា យោងតាមទិន្នន័យនេះ រុស្ស៊ីមិនចាំបាច់ពឹងផ្អែកលើចំណូលពីប្រេង និងឧស្ម័ន ក៏ប្រទេសនេះអាចដោះស្រាយបញ្ហាដែលចាំបាច់ទាំងអស់បានដែរ ។
ប្រធានាធិបតីរុស្ស៊ីបន្ថែមទៀតថា “ចំណូលនេះក៏នឹងផ្តល់ឲ្យយើងនូវឱកាសមួយ ដើម្បីដោះស្រាយរាល់កិច្ចការដែលយើងកំណត់សម្រាប់ការអភិវឌ្ឍន៍ និងសម្រាប់បញ្ហាធ្ងន់ធ្ងរដែលកំពុងកើតមាននៅពេលបច្ចុប្បន្ននេះផងដែរ” ។

មេដឹកនាំរុស្ស៊ីបាននិយាយថា ការអភិវឌ្ឍន៍អធិបតេយ្យភាព ក៏ដូចជាការដោះស្រាយបញ្ហាដែលទាក់ទងនឹងឯករាជ្យភាពគួរតែសម្រេចបាន ពោលមិនដូចប្រភពខាងក្រៅដាក់សម្ពាធណាមួយមកលើយើងនោះទេ ។
គួរបញ្ជាក់ថា រុស្ស៊ីនៅតែអាចកើបប្រាក់ចំណូលបានពីវិស័យផ្សេងៗ បើទោះបីជាមានការដាក់ទណ្ឌកម្មថាលពលពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីលើអ៊ុយក្រែន ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មកក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ លោក Zelensky អួតតែពីអាវុធលោកខាងលិចផ្ដល់ឲ្យ អ៊ុយក្រែន ឯប្រទេស កំពុងខ្ទេចខ្ទី
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


