ព័ត៌មានអន្ដរជាតិ
ប្រធាន អាស៊ាន បញ្ជូនមន្ត្រីជាន់ខ្ពស់ទៅ មីយ៉ាន់ម៉ា ដើម្បីផ្ដល់ជំនាញផ្លាស់ប្ដូរការគ្រប់គ្រងបែបយោធាទៅជាប្រជាធិបតេយ្យ
សារព័ត៌មានជប៉ុន Kyodo News បានរាយការណ៍ថា ប្រទេសឥណ្ឌូណេស៊ីក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២៣ នេះ បានបញ្ជូនមន្ត្រីយោធាជាន់ខ្ពស់មួយរូបទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីផ្តល់ចំណេះជំនាញរបស់ខ្លួនផ្ដោតលើការផ្លាស់ប្តូរពីការគ្រប់គ្រងបែបយោធាទៅជារដ្ឋាភិបាលប្រជាធិបតេយ្យវិញ ។

ក្រុមអ្នកសង្កេតការណ៍ជឿជាក់ថា កិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានរយៈពេល ២ ថ្ងៃនៅឥណ្ឌូណេស៊ី ដែលបញ្ចប់កាលពីថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈកន្លងទៅនេះ អាចមានន័យថា សមាគមអាស៊ានទំនងជានឹងជួបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា គឺលោក Min Aung Hlaing ខណៈលោកប្រធានាធិបតី Joko Widodo ក៏គ្រោងនឹងធ្វើទស្សនកិច្ចប្រទេសនេះនាពេលខាងមុខផងដែរ ។
ប្រភពការទូតមួយបាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ានឆ្នាំនេះ កំពុងស្វែងរកការរៀបចំកិច្ចប្រជុំជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា ក្រោយរយៈពេល ២ ឆ្នាំនៃរដ្ឋប្រហារយោធា ដែលបាននាំឲ្យមានភាពចលាចលស៊ីវិលដ៏ធំនៅក្នុងប្រទេសមួយនេះ ។

ខណៈដែលមិនទាន់បានកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំនោះ ឥណ្ឌូណេស៊ីក៏គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលថ្នាក់តំបន់ក្នុងខែឧសភា និងកញ្ញា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២៣ នេះ ។
គួររំឭកថា ក្រោយរដ្ឋប្រហារ អាស៊ានបានដកមេដឹកនាំមីយ៉ាន់ម៉ា និងមន្ត្រីដែលត្រូវបានតែងតាំងដោយយោធាចេញពីកិច្ចប្រជុំរបស់ខ្លួន ដោយរៀបចំផែនការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាឯកច្ឆន្ទ ៥ ចំណុច ប៉ុន្តែប្រទេសមីយ៉ាន់ម៉ាបានបរាជ័យក្នុងការអនុវត្តជំហានទាំងនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
ចុចអាន ៖ រដ្ឋមន្ត្រីការបរទេស អាស៊ាន បន្តផ្ដោតសំខាន់លើ មីយ៉ានម៉ា ខណៈរដ្ឋប្រហារឈាន ដល់ខួប ២ ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


