សេដ្ឋកិច្ច
ឡាវ ស្នើក្រុមហ៊ុនអាកាសចរកម្ពុជា-ឡាវ គិតគូរពីតម្លៃជើងហោះហើរ ដើម្បីជំរុញកំណើនទេសចររវាងប្រទេសទាំងពីរ
ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឡាវ បានស្នើដល់កម្ពុជា គិតគូរលើការបញ្ចុះតម្លៃសំបុត្រយន្តហោះ ដើម្បីជំរុញកំណើនទេសចររវាងប្រទេសទាំងពីរបន្ថែមទៀត។ ការស្នើនេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោក ឧដេត សុវណ្ណាវង្ស ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឡាវ ជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ។

នៅក្នុងជំនួបនេះ លោក ឧដេត សុវណ្ណាវង្ស ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឡាវ បានលើកឡើងអំពីបញ្ហាតម្លៃជើងហោះហើរ ដែលអាចធ្វើឱ្យអ្នកទេសចរណ៍មិនទាន់មានចំនួនច្រើនទៅវិញទៅមក ដោយសារតែសំបុត្រយន្តហោះមានតម្លៃខ្ពស់។ ក្នុងន័យនេះភាគីឡាវស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ឡាវ គិតគូរពីបញ្ហាតម្លៃនេះ ដោយលោកសង្កត់ធ្ងន់ថា ប្រសិនបើតម្លៃទាប ជាកត្តាជំរុញទេសចរណ៍កាន់តែប្រសើរ។
លើសពីនេះទៀត លោកក៏បានថ្លែងអរគុណចំពោះអ្នកឧកញ៉ា គិត ម៉េង និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដែលឆ្លៀតពេលវេលាមមាញឹក ដើម្បីបង្ហាញពីសក្តានុពលនានា និងបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា និងឡាវ ស្របតាមការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកំពូល ដែលជំរុញឲ្យទំហំពាណិជ្ជកម្មកើនឡើង ដើម្បីផលប្រយោជន៍ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ។ ប្រធានសភាពាណិជ្ជកម្មឡាវ ក៏បានជំរុញឱ្យអ្នកវិនិយោគកម្ពុជា មកបណ្តាក់ទុននៅឡាវផងដែរ។
ក្រៅពីជជែកអំពីវិស័យអាកាសចរណ៍ អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកអំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវលក្ខខណ្ឌល្អប្រសើរ និងបរិយាកាសអំណោយផលដល់វិនិយោគិនបរទេសផងដែរ។
អ្នកឧកញ៉ា បានថ្លែងថា ថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរឯកភាពគ្នាលើកទឹកចិត្តឱ្យពន្លឿនបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងស្ដីពី ការចៀសវាងយកពន្ធត្រួតគ្នា ដើម្បីជំរុញបន្ថែមទៀត នូវពាណិជ្ជកម្មទ្វេភាគី និងសកម្មភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានលើកអំពីប្រសាសន៍របស់សម្តេចតេជោ លើកទឹកចិត្តឱ្យភាគីទាំងពីរបង្កើនការរៀបចំព្រឹត្តិការណ៍ផ្គូផ្គង ដៃគូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្ដល់ឱកាសកាន់តែច្រើនសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


