សេដ្ឋកិច្ច
ធនាគារមួយទៀតរបស់ អាមេរិក ប្រកាសក្ស័យធន
ធនាគារ The First Republish របស់អាមេរិកបានប្រកាសក្ស័យធន និងត្រូវបាននិយ័តកររដ្ឋ California រឹបអូសជាផ្លូវវការកាលពីថ្ងៃចន្ទ ហើយទ្រព្យសម្បត្តិទាំងអស់ត្រូវបានលក់ឲ្យធនាគារធំបំផុតរបស់អាមេរិក JP Morgan Chase ដើម្បីធានាប្រាក់បញ្ញើអតិថិជននៅក្នុងធនាគារ ។
បន្ទាប់ពីនិយ័តកររឹបអូស ធនាគារត្រូវបានប្រគល់ឲ្យសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ (FDIC) ជាអ្នកគ្រប់គ្រង ហើយទទួលបានការដេញថ្លៃទិញយកពីធនាគារ JP Morgan Chase លើទ្រព្យសម្បត្តិសកម្មនៃប្រាក់បញ្ញើទាំងអស់ រួមទាំងប្រាក់បញ្ញើដែលមិនមានការធានារ៉ាប់រង និងទ្រព្យសម្បត្តិទាំងអស់របស់ធនាគារ First Republic Bank ផងដែរ ។
ពាក់ព័ន្ធនឹងការក្ស័យធនវិញ គឺដោយសារតែភាគហ៊ុនរបស់ធនាគារ The First Republish បានធ្លាក់ចុះជាង ៤០ ភាគរយកាលពីថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីធនាគារបានខាតបង់ប្រាក់បញ្ញើជាង ១០០ ពាន់លានដុល្លារ ក្នុងអំឡុងត្រីមាសទី ១ ។
ចំណែកតាមរយៈការទិញយកនេះដែរ នាយកប្រតិបត្តិរបស់ធនាគារ JP Morgan លោក Jamie Dimon និយាយថា ទីតាំងទាំងអស់របស់ធនាគារ The First Republish ត្រូវប្រែក្លាយទៅជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិរបស់ធនាគារ JPMorgan ក្នុងរយៈពេល ១៨ ខែខាងមុខ ។
ស្របពេលជាមួយគ្នានេះ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ធនាគារ JPMorgan ក៏បានបញ្ជាក់ដែរថា អតិថិជនរបស់ធនាគារ The First Republic ទាំងអស់ នៅតែអាចបន្តដាក់ប្រាក់បញ្ញើក្នុងធនាគារមួយនេះ បានដូចធម្មតា និងប្រកបដោយទំនុកចិត្តដដែល ។
លោក Dimon បន្ថែមថា ការទិញទ្រព្យសកម្មរបស់ធនាគារ First Republic នឹងជួយធ្វើឲ្យប្រព័ន្ធធនាគាររបស់សហរដ្ឋអាមេរិកមានស្ថេរភាព បន្ទាប់ពីមួយរយៈពេលថ្មីៗនេះ មានការរង្គោះរង្គើជាខ្លាំងក្នុងប្រព័ន្ធធនាគារអាមេរិកបន្ទាប់ពីការដួលរលំរបស់ធនាគារ Silicon Valley Bank និង Signature Bank កាលពីខែមីនាកន្លងមក ។
គួរបញ្ជាក់ថា The Republish Bank គឺជាធនាគារធំលំដាប់ទី ១៤ នៅអាមេរិក ដោយគិតត្រឹមថ្ងៃទី១៣ ខែមេសា ធនាគារនេះមានទ្រព្យសកម្មរហូតដល់ ២២៩ ពាន់លានដុលា្លរ ខណៈប្រាក់បញ្ញើមានជាង ១០៤ ពាន់លានដុល្លារ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CBS News
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


