សេដ្ឋកិច្ច
វិស័យឯកជន ថៃ ចង់ឲ្យរដ្ឋាភិបាលជាប់ឆ្នោតថ្មី ពន្យារការដំឡើងប្រាក់ឈ្នួលដល់កម្មករ
វិស័យឯកជនថៃរួមទាំងសាជីវកម្មធំៗ សហគ្រាសធុនតូច និងមធ្យម កំពុងជំរុញឲ្យរដ្ឋាភិបាលចម្រុះ ពន្យាពេលពាក្យសន្យាសម្រាប់យុទ្ធការរបស់ខ្លួន ក្នុងការបង្កើនប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាដល់កម្មករ ៤៥០ បាត (១៣ ដុល្លារ) ។

វិស័យទាំងនោះអះអាងថា បច្ចុប្បន្នថ្លៃពលកម្មកម្មករមានប្រហែល ២៥ ភាគរយនៃការចំណាយសរុបសម្រាប់និយោជក ជាពិសេសសហគ្រាសធុនតូច និងមធ្យម ហើយការកើនឡើងប្រាក់ឈ្នួលនេះ នឹងធ្វើឲ្យអាជីវកម្មមានបន្ទុកបន្ថែមទៀត ។
លើសពីនេះទៀត អាជីវកម្មទើបតែងើបឡើងវិញពីវិបត្តិកូវីដ ១៩ ក៏កំពុងអំពាវនាវឲ្យមានវិធានការទប់ស្កាត់ការកើនឡើងថ្លៃអគ្គិសនីផងដែរ ដែលកំពុងរួមចំណែកបន្ថែម ៥ ភាគរយដល់ការចំណាយសរុបរបស់ពួកគេ ។

ទន្ទឹមនឹងវិស័យឯកជន សភាពាណិជ្ជកម្មថៃ (TCC) ក៏កំពុងផ្តល់ដំបូន្មានដល់រដ្ឋាភិបាលជាប់ឆ្នោតថ្មី ឲ្យពិនិត្យមើលឡើងវិញដោយប្រុងប្រយ័ត្ននូវផែនការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ ៤៥០ បាតស្មើនឹង ១៣ ដុល្លារអាមេរិកនេះផងដែរ ។
តាមរយៈនេះ លោក Tawatchai Setjinda ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍សេដ្ឋកិច្ចសភាពាណិជ្ជកម្មថៃបានសម្តែងការព្រួយបារម្ភថា ការដំឡើងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាចម្បងដល់ពលករចំណាកស្រុក ដោយសារជនជាតិថៃភាគច្រើន ត្រូវបានជួលជាកម្មករជំនាញ ។

គួរបញ្ជាក់ថា គណបក្សចលនាឆ្ពោះទៅមុខ (MFP) ដែលបានឈ្នះការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅបានសន្យា នឹងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ ៤៥០ បាត (១៣ ដុល្លារ) នៅទូទាំងប្រទេសក្នុងរយៈពេល ១០០ ថ្ងៃដំបូងនៃការចូលកាន់តំណែង ។ បច្ចុប្បន្នប្រាក់ឈ្នួលអប្បបរមាប្រែប្រួលទៅតាមខេត្តនានា ពោលចាប់ពី ៣២៨ បាតដល់ ៣៥៤ បាត (៩.៤៩ ដុល្លារដល់ ១០.២៤ ដុល្លារ) បន្ទាប់ពីការដំឡើងប្រាក់ឈ្នួលចុងក្រោយបំផុតនៅខែតុលាឆ្នាំមុន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Nation Thailand
ចុចអាន៖ លោក ប្រាយុទ្ធ ស្នើសមាជិកសភាបក្សរបស់ខ្លួន សិក្សាលទ្ធផលបោះឆ្នោត សកលឲ្យអស់ពីសមត្ថភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


