ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ស្នើសមាជិកសភាបក្សរបស់ខ្លួន សិក្សាលទ្ធផលបោះឆ្នោតសកលឲ្យអស់ពីសមត្ថភាព
នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារបានស្នើឲ្យសមាជិកសភាជាប់ឆ្នោតមកពីគណបក្សថៃរួបរួមជាតិ (UTN) សិក្សាពីលទ្ធផលបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ ដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតនៅពេលខាងមុខទៀត ។

ក្នុងអំឡុងពេលកិច្ចប្រជុំនៅឯទីស្នាក់ការកណ្ដាលរបស់បក្សថៃរួបរួមជាតិ ក្នុងសង្កាត់ Phaya Thai នៃទីក្រុងបាងកក, លោក ប្រាយុទ្ធ បាននិយាយថា លោកសូមអបអរសាទរដល់សមាជិកសភាជាប់ឆ្នោតរបស់បក្សទាំងអស់ ហើយលោកក៏បានស្នើឲ្យពួកគេបន្តសកម្មភាពរបស់គណបក្សផងដែរ ។
លោក ប្រាយុទ្ធ បាននិយាយថា សូមសមាជិកសភាជាប់ឆ្នោតមកពីគណបក្សថៃរួបរួមជាតិ បំពេញភារកិច្ចរបស់ពួកគេឲ្យអស់ពីសមត្ថភាព បើទោះបីជារងបរាជ័យក្នុងការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភាកន្លងទៅក៏ដោយ ខណៈលោកក៏មិនបាននិយាយអំពីការបង្កើតរដ្ឋាភិបាលចម្រុះរបស់គណបក្សចលនាឆ្ពោះទៅមុខដែលឈ្នះឆ្នោតផងដែរ ។

នាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះគឺគ្រាន់តែបញ្ជាក់ថា បច្ចុប្បន្នការបង្កើតរដ្ឋាភិបាលចម្រុះកំពុងស្ថិតក្នុងដំណើរការមួយ ហើយយើងត្រូវតែគោរពតាមនោះ ហើយលោកគ្រាន់តែចង់ឃើញប្រទេសថៃមានសន្តិភាព និងសណ្តាប់ធ្នាប់ប៉ុណ្ណោះ ព្រោះថា ប្រជាជនបានភ្លេចរដ្ឋប្រហារយោធាកាលពី ៩ ឆ្នាំមុនរួចទៅហើយ ។
គួរបញ្ជាក់ថា គណបក្សថៃរួបរួមជាតិ (UTN) របស់លោក ប្រាយុទ្ធ មិនទទួលបានអាសនៈសភាច្រើនដូចការរំពឹងទុកនោះទេ ពោលគណបក្សមួយនេះបានត្រឹមតែ ៣៦ អាសនៈប៉ុណ្ណោះក្នុងចំណោមអាសនៈសភាចំនួន ៥០០ ខណៈបក្សចលនាឆ្ពោះទៅមុខ (MFP) របស់អនាគតនាយករដ្ឋមន្ត្រីថ្មីគឺលោក ភីថា លីមចារើនរ៉ាត់ ទទួលបានរហូតដល់ ១៥២ អាសនៈ តាមពីក្រោយដោយគណបក្សភឿថៃរបស់កូនស្រីលោក ថាក់ស៊ីន ដែលទទួលបានចំនួន ១៤១ អាសនៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ មិនទាន់ជានាយករដ្ឋមន្ត្រីផង លោក Pita មានរឿងក្ដីក្ដាំជាច្រើនទៅហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


