សេដ្ឋកិច្ច
ពាណិជ្ជកម្មចិននៅក្នុងខែសីហាធ្លាក់ចុះខុសពីការរំពឹងទុកពីសំណាក់អ្នកវិភាគ
ទិន្នន័យគយចិនបង្ហាញថា ពាណិជ្ជកម្មនាំចេញទំនិញរបស់ប្រទេសចិននៅក្នុងខែសីហាបានធ្លាក់ចុះ ៨.៨ ភាគរយ ចំណែកការនាំចូលបានធ្លាក់ចុះ ៧.៣ ភាគរយ ហើយវានឹងកាន់តែបង្កើនសម្ពាធលើវិស័យផលិតកម្មដ៏ធំរបស់ប្រទេសនេះ ខណៈដែលតម្រូវការក្នុងប្រទេស និងក្រៅប្រទេសក៏ធ្លាក់ចុះដូចគ្នា ។

ទិន្នន័យការធ្លាក់ចុះនេះ គឺខុសពីការព្យាករណ៍ទុកពីសំណាក់អ្នកសេដ្ឋកិច្ច ដែលបានព្យាករណ៍ថា ការនាំចេញនឹងធ្លាក់ចុះ ៩.២ ភាគរយ ហើយការនាំចូលធ្លាក់ចុះ ៩ ភាគរយ ។
ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះប្រឈមនឹងការបាត់គោលដៅកំណើនប្រចាំឆ្នាំប្រហែល ៥ ភាគរយ ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំងកំពង់តែស្វែងរកដំណោះស្រាយការធ្លាក់ចុះនៃវិស័យអចលនទ្រព្យកាន់តែអាក្រក់ និងការចំណាយរបស់ប្រជាពលរដ្ឋទាប ក៏ដូចជាការធ្លាក់ចុះនៃកំណើនឥណទានជាដើម ដែលនាំឲ្យអ្នកវិភាគទម្លាក់ចំណាត់ថ្នាក់ការព្យាករណ៍កំណើនសម្រាប់ឆ្នាំនេះ ។

សម្រាប់ដំណោះស្រាយ ក្រុងប៉េកាំងចាត់វិធានការបន្ធូរបន្ថយច្បាប់កម្ចីប្រាក់មួយចំនួនកាលពីសប្តាហ៍មុន ។ ប៉ុន្តែអ្នកវិភាគព្រមានថា ជំហាននេះអាចមានផលប៉ះពាល់ទៅនឹងការស្ទុះងើបឡើងវិញនៃទីផ្សារការងារយឺត ជាពិសេសប្រាក់ចំណូលអាចនឹងមានភាពមិនប្រាកដប្រជាឡើយ ។
ជាមួយគ្នានេះ សកម្មភាពរោងចក្ររបស់ចិន បានធ្លាក់ចុះក្នុងរយៈពេល ៥ ជាប់គ្នាក្នុងខែសីហា ដោយសារតែកង្វះនៃការបញ្ជាទិញនាំចេញថ្មី និងផ្នែកនាំចូលជាដើម ។ ទោះយ៉ាងណាក៏ដោយ ម្ចាស់រោងចក្របានចង្អុលបង្ហាញថា តម្លៃអ្នកផលិតមានភាពប្រសើរឡើងជាលើកដំបូងក្នុងរយៈពេល ៧ ខែចំពោះការកែលម្អតម្រូវការក្នុងស្រុក ។
ដោយឡែក ចិនបានប្រកាសពីអតិរេកពាណិជ្ជកម្មចំនួន ៦៨.៣៦ ពាន់លានដុល្លារនៅក្នុងខែសីហា ធៀបនឹងការព្យាករណ៍ចំនួន ៧៣.៨០ ពាន់លានដុល្លារ និងតួលេខខែកក្កដាចំនួន ៨០.៦ ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


