ព័ត៌មានជាតិ
គម្រោងមូលនិធិវិនិយោគរួមសាធារណៈ ប្រកាសបើកដំណើរការលើកដំបូងនៅកម្ពុជា
និយ័តករមូលបត្រកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណសម្រាប់គម្រោងមូលនិធិវិនិយោគរួមសាធារណៈលើកដំបូងក្នុងប្រទេសកម្ពុជា។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានមូលប័ត្រកម្ពុជាបានឲ្យដឹងថា និយ័តករមូលបត្រកម្ពុជាដែលជាអាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា បានផ្តល់អាជ្ញាបណ្ណសម្រាប់គម្រោងមូលនិធិវិនិយោគរួមដំបូងគេក្នុងប្រទេសកម្ពុជា ដោយសម្លឹងឃើញពីសក្តានុពលនៃទីផ្សារគម្រោងវិនិយោគរួមនេះចំពោះកំណើនសេដ្ឋកិច្ចជាតិ។

លោកថា នេះជាការបើកទីផ្សារដំបូងសម្រាប់គម្រោងមូលនិធិវិនិយោគរួមសាធារណៈ ដែលត្រូវបានផ្តល់អាជ្ញាបណ្ណដោយនិយតករមូលបត្រកម្ពុជា ក្នុងការកៀរគរប្រមូលមូលនិធិវិនិយោគពីសាធារណជនសម្រាប់បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោក Gan Ben Lee នាយកប្រតិបត្តិក្រុមហ៊ុន បេនចាវ៉ាន អ៊ែសេត មេនេចម៉ិន ដែលជាក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណពីនិយ័តករមូលបត្រកម្ពុជាក្នុងដំណើរការមូលនិធិវិនិយោគរួមសាធារណៈបានបញ្ជាក់ថា ក្រុមហ៊ុនបានដាក់ផែនការក្នុងការកៀរគរទុនវិនិយោគឲ្យបាន ២០០ លានដុល្លារពីសាធារណជនលើមូលនិធិវិនិយោគរួមនេះ។
លោកថា ក្នុងនាមជាមូលនិធិលក់រាយដំបូងគេ ដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា នឹងផ្តល់ឲ្យវិនិយោគិនកម្ពុជាអាចធ្វើពិពិធកម្មការវិនិយោគបន្ថែមលើការវិនិយោគលើប្រាក់បញ្ញើធនាគារ ដែលផ្តល់ផលចំណេញតិចតួច។

មូលនិធីវិនិយោគរួមនេះសាធារណជន អាចចាប់ផ្ដើមទុនវិនិយោគសាច់ប្រាក់អប្បបរមាពី ៥០០ ដុល្លារ។ លោក Gan Ben Lee អះអាងថា តាមរយៈគម្រោងវិនិយោគនេះ ប្រជាជនកម្ពុជានឹងលែងត្រូវការធ្វើដំណើរទៅកាន់មជ្ឍមណ្ឌលហិរញ្ញវត្ថុនៅបរទេស ដើម្បីទទួលបានឱកាសវិនិយោគនៅក្រៅប្រទេសទៀតឡើយ។
យ៉ាងណាមិញ បើតាមលោក ស៊ូ សុជាតិ គម្រោងវិនិយោគរួមនេះមិនធានាថាអ្នកដាក់ទុនវិនិយោគត្រូវតែទទួលបានប្រាក់ចំណេញនោះទេ។ យ៉ាងណាលោកជឿជាក់ថា ដោយសារមូលនិធីវិនិយោគរួមនេះវិនិយោគតាមផ្សារហ៊ុនធំៗដូចជានៅទីក្រុងតូក្យូ អីចឹងឱកាសចំណេញបានខ្ពស់បើប្រៀបធៀបគម្រោងវិនិយោគដទៃទៀត។
លោកបន្តថា និយ័តករកម្ពុជាក៏នឹងពិនិត្យតាមដានលើប្រតិត្តិការវិនិយោគនេះ ដើម្បីធានាបានប្រសិទ្ធភាពការវិនិយោគចំគោលដៅដែលបម្រើផលចំណេញដល់សាធារណជន។
ជាមួយគ្នានេះដែរ បើតាមលោក ស៊ូ សុជាតិ ក្រុមហ៊ុនបានប្រកាសនឹងបែងចែកទុនវិនិយោគចំនួន ១០% ដែលប្រមូលបានពីសាធារណជនវិនិយោគនៅក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីគាំទ្រដល់ការវិយោគនៅក្នុងស្រុក៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


