សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ឡាវ ចាប់ផ្ដើមហោះហើរត្រង់ មកកម្ពុជាថ្ងៃនេះ ដឹកអ្នកដំណើរ ១១៦ នាក់
លោក ស៊ិន ចាន់សិរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ឡាវ ចាប់ផ្ដើមហោះហើរត្រង់មកកម្ពុជាចាប់ពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ តទៅ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកដំណើរ។

មន្ត្រីក្រសួងទេសចរណ៍ សហការជាមួយព្រលានយន្តហោះ នៅព្រឹកថ្ងៃទី ១៩ ខែមីនានេះ បានរៀបចំទទួលស្វាគមន៍ភ្ញៀវទេសចរមកពីប្រទេសឡាវជើងហោះហើរដំបូងសរុប ១១៦ នាក់ ដោយមានការផ្ដល់ជូនក្រមា និងផ្កា។
លោក ស៊ិន ចាន់សិរីវត្ថា បានឱ្យដឹងថា ការតភ្ជាប់ឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវមកកម្ពុជា ជាសញ្ញាវិជ្ជមានសម្រាប់អ្នកដំណើរទេសចរ និងប្រជាជន និងអ្នកវិនិយោគ។ ហើយថា ការតភ្ជាប់ជើងហោះហើរនេះ កាន់តែផ្ដល់ភាពងាយស្រួលសម្រាប់អ្នកដំណើរ និងទាក់ទាញ់ទេសចរបន្ថែមទៀត។

សូមរម្លឹកថា ក្រុមហ៊ុនអាកាសចរណ៍ឡាវ ធ្លាប់ហោះហើរត្រង់លើកំណាត់ផ្លូវវៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ តាំងពីអំឡុងទសវត្សរ៍៨០ រហូតដល់ពាក់កណ្តាលទសវត្សរ៍២០០០ តែដោយសារកត្តាទីផ្សារបានធ្វើឱ្យការហោះហើរលើកំណាត់ផ្លូវនេះ ត្រូវបានផ្អាកមួយរយៈ។
ឆ្នាំ ២០២៣ ភ្ញៀវទេសចរបរទេសមកពីប្រទេសឡាវ សរុបជាង ៣៧ ម៉ឺននាក់ ធ្វើដំណើរមកទស្សនៈកិច្ចកម្សាន្តនៅក្នុងប្រទេសកម្ពុជា ចំនួននេះគឺមានការកើនឡើងរហូតដល់ទៅ៣០២%។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ កម្ពុជា ស្វាគមន៍ភ្ញៀវបរទេសជាង ៥,៤លាននាក់ក្នុងឆ្នាំ២០២៣ កើនឡើងជិត ១៤០ភាគរយបើធៀបនឹងឆ្នាំ២០២២ ដែលក្នុងនោះភ្ញៀវមកពីប្រទេសចំនួន ៤នៅតំបន់អាស៊ីមានចំនួនជិត ៧០ ភាគរយនៃភ្ញៀវបរទេសសរុប៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


