Connect with us

សេដ្ឋកិច្ច

ខេមបូឌាអ៊ែរវ៉េបើកការហោះហើរត្រង់ទៅកាន់ម៉ាឡេស៊ីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការ

បានផុស

នៅ

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ(Cambodia Airways)​បានធ្វើការ​តភ្ជាប់​​ការហោះហើរ​ត្រង់ដំបូង​របស់ខ្លួនទៅកាន់គូឡាឡាំពួរប្រទេសម៉ាឡេស៊ី ដែលជា​ការឆ្លើយតប​ទៅនឹងការកើនឡើង​នៃតម្រូវការ បន្ទាប់ពីត្រូវបានញ៉ាំញីដោយការរីករាលដាលនៃជំងឺកូវីដ១៩​កាល​ពីប៉ុន្មាន​ឆ្នាំកន្លងមនេះ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ការហោះហើរនេះត្រូវបានធ្វើឡើងកាល ពីថ្ងៃទី២៥ ខែមេសា ​ លើជើងហោះហើរ ភ្នំពេញ-គូឡាឡាំពួរ (KR781) ​និងបានប្រារព្ធឡើងនៅស្ថានីយ៍ទី២នៃអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ (KLIA)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះមានការចូលរួម​ពីសំណាក់មន្រ្តីជាន់ខ្ពស់នៃទេសចរណ៍ម៉ាឡេ​ស៊ី និង លោកទ័ន លាន ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាក៏បានដឹកនាំគណៈប្រតិភូចូលរួមពិធីនេះផងដែរ។

បើយោងតាមក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ ​សម្រាប់ជើងហោះហើរ​ភ្នំពេញ-គូឡាឡាំពួរ គឺជាជើងហោះហើរដំបូងបង្អស់របស់ខ្លួនដែលហោះហើរពីកម្ពុជាទៅម៉ាឡេស៊ី។

ក្រុមហ៊ុននេះលើកឡើងថា៖«វាគឺជាចំណុចសំខាន់មួយនៅក្នុងផែនការកសាងរង្វង់អាកាសចរណ៍រយៈពេល ៥ម៉ោងរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ដែលមានទីក្រុងភ្នំពេញជាគោល ហើយលាតសន្ធឹងជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េបានប្រឹងប្រែងយ៉ាងសកម្មដើម្បីរៀបចំការបើកផ្លូវហោះហើរភ្នំពេញ-គូឡាឡាំពួរ គឺដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការទីផ្សារអាកាសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី» ។

«ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងបន្តបេសកកម្មលើកស្ទួយការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា និងពិភពលោក។ ដើម្បីសម្រេចបាននូវបេសកកម្មនេះ ខេមបូឌាអ៊ែរវ៉េគ្រោងនឹងបើកជើងហោះហើរអន្តរជាតិបន្ថែមទៀត ដើម្បីបង្កើតជាស្ពានតភ្ជាប់ប្រទេសកម្ពុជាទៅកាន់សាកលលោក ផ្សព្វផ្សាយវប្បធម៌ខ្មែរ និងឆ្ពោះទៅមុខជាមួយនឹងចក្ខុវិស័យនៃការក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់ប្រទេសកម្ពុជា»។ នេះបើយោងតាម​ការបញ្ជាក់របស់​ក្រុមហ៊ុន។​

បើយោងតាមស្ថាប័នទេសចរណ៍ម៉ាឡេស៊ី (Tourism Malaysia) ក៏បានសរសេរសាទរនៅលើបណ្តាញសង្គមរបស់ខ្លួនផងដែរ ចំពោះការភ្ជាប់ការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ។

 ស្ថាប័នេះបានសរសេរថា៖«អបអរសាទរការបើកទំព័រថ្មី Cambodia Airways ! ជើងហោះហើរដំបូងបង្អស់របស់ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែវ៉េ ទៅកាន់ប្រទេសម៉ាឡេស៊ី បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរជាផ្លូវការណ៍។

ចាប់ផ្តើមដំណើរផ្សងព្រេងថ្មីជាមួយក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways (KR) ពីភ្នំពេញទៅកាន់គូឡាឡាំពួរ (KUL) ដោយក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែវ៉េ នឹងដំណើរការជើងហោះហើរចំនួន ៣ ជើងក្នុងមួយសប្តាហ៍ ដោយប្រើយន្តហោះប្រភេទ Airbus A319។

ស្ថានប័នេះបានលើកឡើងបន្តទៀតថា៖«ការបើកដំណើរការជើងហោះហើរថ្មីរបស់ក្រុមហ៊ុនខេមបូឌាអ៊ែវ៉េ នឹងផ្តល់ជូនអ្នកដំណើរក៏ដូចជាអ្នកទេសចរនូវជម្រើសធ្វើដំណើរដ៏ល្អមួយបន្ថែមទៀត ព្រមទាំងរួមចំណែកជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរផងដែរ។ ត្រៀមខ្លួនសម្រាប់ការធ្វើដំណើរកម្សាន្តរបស់អ្នក»។

ទិន្នន័យ​ផ្លូវការ​របស់​ក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងរយៈពេល២​ខែដើមឆ្នាំ​ ២០២៤ មាន​ភ្ញៀវ​បរទេស​ចំនួន ៩៨៨ ៥៧៤​ នាក់ ​ចូលមក​ប្រទេស​កម្ពុជា កើនឡើង១៨៣៤​ ភាគរយ​ បើ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ​ ២០២៣ ដែលមាន​ចំនួន ៨៣៧ ៤៤៦​ នាក់​។ ក្នុងចំណោម​ភ្ញៀវ​មកពីប្រទេសម៉ាឡេស៊ីមានចំនួន ១៣ ៣០៥ មានកំណើន៦ភាគរយធៀបនឹងចំនួន ១២ ៥៥៣ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម