សេដ្ឋកិច្ច
ថៃ៖ រដ្ឋនឹងបន្ថយថ្លៃភ្លើង ប្រសិនបើ PTT បង់ការផាកពិន័យ
ទីក្រុងបាងកក៖ គណៈកម្មការនិយតកម្មថាមពល (ERC) គ្រោងនឹងបញ្ចុះថ្លៃអគ្គិសនីនៅដំណាច់ឆ្នាំនេះ ប្រសិនបើក្រុមហ៊ុនប្រេង និងឧស្ម័នជាតិ PTT Plc បង់ការផាកពិន័យជាទឹកប្រាក់ចំនួន៤,៧ ពាន់លានបាត ដែលខ្លួនបានរាយការណ៍ថាប្រមូលពីអ្នកផ្គត់ផ្គង់ឧស្ម័នដែលមិនគោរពតាមកិច្ចសន្យាទិញឧស្ម័ន។

បើយោងតាមសារព័ត៌មានអនឡាញបាងកកប៉ុស្តិ៍ចុះផ្សាយថ្ងៃទី២៧ ខែមេសាដកស្រង់ប្រភពនៅក្រសួងថាមពលដែលសុំមិនបញ្ចេញឈ្មោះថា ការផាកពិន័យនេះជាវិធានការរបស់រដ្ឋក្នុងគោលបំណងកាត់បន្ថយតម្លៃអគ្គិសនី ។
ក្រុមហ៊ុន PTT បានប្រកាសកាលពីចុងឆ្នាំមុនថា ខ្លួនបានគិតប្រាក់លើក្រុមហ៊ុនផ្គត់ផ្គង់ហ្គាសចំនួន ៤,៧ ពាន់លានបាត ចំពោះការខកខានក្នុងការចែកចាយឧស្ម័នមួយចំនួនតាមតម្រូវការក្នុងកិច្ចសន្យា ដែលត្រូវបានគេស្គាល់ថាជាកង្វះខាតឧស្ម័នដល់ក្រុមហ៊ុន។ ក្រុមហ៊ុន PTT ត្រូវប្រគល់ប្រាក់នេះទៅអាជ្ញាធរដើម្បីជួយពួកគេក្នុងការកាត់បន្ថយតម្លៃអគ្គិសនី ដែលត្រូវប្រើសម្រាប់គណនាលើវិក្កយបត្រអគ្គិសនី។
ERC ត្រូវបានណែនាំដោយរដ្ឋមន្ត្រីថាមពល Pirapan Salirathavibhaga ដើម្បីពិនិត្យមើលថាតើមានការផាកពិន័យបន្ថែមទៀតសម្រាប់ការខ្វះឧស្ម័នដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយថ្លៃអគ្គិសនីឬយ៉ាងណា។
ប្រភពបាននិយាយថានិយតករបានរកឃើញការពិន័ននេះដែលមានតម្លៃ ៤,៧ ពាន់លានបាតនៅចន្លោះឆ្នាំ ២០១៣ និង ២០២០ ។ ក្រុមការងារដែលធ្វើការលើការបញ្ហានេះ គ្រោងនឹងជួបនៅថ្ងៃច័ន្ទ ដើម្បីពិភាក្សាលម្អិតអំពីការទូទាត់។

ប្រភពបាននិយាយថា លោក Pirapan ចង់ឱ្យក្រុមហ៊ុន PTT ផ្តល់ប្រាក់ចំនួន ៤,៧ ពាន់លានបាតដល់រដ្ឋាភិបាលដើម្បីជួយកាត់បន្ថយតម្លៃអគ្គិសនី។
យោងតាម ERC សម្រាប់ប្រាក់ពិន័យចំនួន ៤,៧ ពាន់លានបាតនេះនឹងអាចកាត់បន្ថយតម្លៃអគ្គិសនីចំនួន០,០៧៨ បាតក្នុងមួយគីឡូវ៉ាត់ម៉ោង។
ប៉ុន្តែក្នុងករណីដែរក្រុមហ៊ុន PTT មិនយល់ស្របនឹងរបាយការណ៍ស្តីពីការផាកពិន័យ នោះERC អាចត្រូវប្តឹងឧទ្ធរណ៍លើការរកឃើញនេះ៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


