សេដ្ឋកិច្ច
រដ្ឋពង្រីកការដាក់ឱ្យប្រើប្រាស់គម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈបន្ថែម
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៤ បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) ទៅកាន់ការដ្ឋានបន្ថែមថ្មី និងប្រើប្រាស់សមិទ្ធផលថ្មីៗ ជាផ្លូវការ។

គិតមកដល់ពេលនេះ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់ នៅគ្រប់ទីតាំងអនុវត្តថវិកាសំខាន់ៗ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន អគ្គនាយកដ្ឋានជំនាញទាំងអស់ នៃក្រសួងសេដ្ឋកិច្ច អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ នៅគ្រប់ក្រសួង-ស្ថាប័ន, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥, រតនាគារដ្ឋបាលរាជធានី-ខេត្តទាំង ២៥ និងរដ្ឋបាលក្រុង-ស្រុក-ខណ្ឌចំនួន ៤៤ ដែលសរុប មានចំនួន ២១៣ ការដ្ឋាន។
ការដាក់ឱ្យប្រើប្រាស់ FMIS Portal ជំនាន់ទី ១ នៅគ្រប់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ នៅទូទាំងប្រទេសកម្ពុជា សរុបចំនួន ១,៨៧០ ការដ្ឋាន។

លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ការអនុវត្តផែនការយុទ្ធសាស្ត្រ តម្រង់ទិសនីតិវិធីអនុវត្តការងារតាម FMIS បាន និងកំពុងបង្ហាញឱ្យឃើញពីប្រសិទ្ធភាពក្នុងការកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការចាត់ចែង និងការបែងចែកធនធានហិរញ្ញវត្ថុជាតិ ឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព ចូលរួមចំណែកជួយគាំទ្រដល់ការឈានទៅសម្រេចបាន តាមចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


