ជីវិតកម្សាន្ដ
ហេតុអ្វី Rihanna, Taylor Swift និង BLACKPINK អវត្តមានក្នុងកម្មវិធី Met Gala?
Met Gala 2024 ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ០៧ ឧសភា ក្លាយជាការផ្តោតអារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ជាពិសេសវេទិកាបណ្ដាញសង្គម ដោយសារតែការបង្ហាញខ្លួនដ៏ត្រចះត្រចង់របស់តារាល្បីៗជុំវិញពិភពលោក។
យោងតាមព័ត៌មានដំបូង Rihanna, Taylor Swift , Lisa និង Rosé សមាជិកក្រុម BLACKPINK មានពាក្យចចាមអារ៉ាមថានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ។ ទោះបីជាយ៉ាងណាក៏ដោយ ឈ្មោះដែលបានរៀបរាប់ខាងលើ ស្រាប់បាត់វត្តមានភ្លាមៗដោយពុំដឹងមូលហេតុពិតប្រាដក។

តួអង្គដែលគេទន្ទឹងរង់ចាំបំផុតគឺ Rihanna ព្រោះក្នុងមួយរដូវកាលកន្លងមកនេះ ប្រជាប្រិយភាពរបស់នាងតែងតែលេចឡើងជាមួយនឹងប្រេកង់ខ្ពស់សឹងមិនគួរឲ្យជឿ។ ដោយពន្យល់ពីការអវត្តមាននេះ មនុស្សជាច្រើនបាននិយាយថា Rihanna កំពុងមានបញ្ហាសុខភាព ហើយបច្ចុប្បន្នកំពុងទទួលការព្យាបាលនៅផ្ទះ។
ងាកទៅកាន់ Taylor Swift នាងបានបង្ហាញខ្លួនលើកចុងក្រោយនៅក្នុងកម្មវិធី Met Gala កាលពីឆ្នាំ ២០១៦ មកទល់នឹងពេលនេះ ម្ចាស់បទ Blank Space មិនដែលចូលរួមក្នុងព្រឹត្តិការណ៍នេះទៀតទេ។ ហេតុផលនៅពីក្រោយនៅតែជាអាថ៌កំបាំងដែលមិនមានចម្លើយចំពោះសាធារណជន។
ដោយឡែក ទាក់ទិននឹងតារាកូរ៉េ រដូវកាល Met Gala ឆ្នាំ ២០២៤ បែរជាមានការលេចមុខក្រុមចម្រៀងប្រុស Stray Kids និង Jennie ធ្វើអ្នកគាំទ្រកាន់តែរំភើប ដោយទន្ទឹងរង់ចាំការបង្ហាញខ្លួនរបស់សមាជិកដទៃទៀតនៃ BLACKPINK ។ ដូច្នោះហើយ កាលពីមួយថ្ងៃមុន Jennie ក៏បានបង្ហោះរូបថតដើរលេងជាមួយ Rosé ផងដែរ។ Lisa ក៏ត្រូវបានគេនិយាយថាបានបង្ហាញខ្លួននៅទីតាំងព្រឹត្តិការណ៍និងស្ថិតក្នុងបញ្ជីភ្ញៀវដែលលេចធ្លាយកន្លងមក។ ទោះយ៉ាងណានៅឯ Met Gala ឆ្នាំ 2024 Jennie បែរជាមានតែម្នាក់ឯង។ ចំណែកសមាជិកផ្សេងទៀតអវត្តមានដោយពុំដឹងមូលហេតុច្បាស់លាស់ទាល់តែសោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជោគជ័យក្នុងរឿង “Queen of Tears” តែ Park Sung Hoon បែរក្លាយជាតួសម្អប់ គ្មានពាណិជ្ជកម្មចង់បាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


