ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ខាតលុយ ៥៨ពាន់លានដុល្លារ ដោយសារអំពើពុករលួយក្នុងរយៈពេល៥ឆ្នាំ
រដ្ឋាភិបាលម៉ាឡេស៊ី បានបាត់បង់នូវថវិកាជាតិប្រមាណ ៥៨ពាន់លានដុល្លារ ដែលនេះបង្កឡើងដោយអំពើពុករលួយ គិតត្រឹមរយៈពេល៥ឆ្នាំចុងក្រោយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់លោក Azam Baki ប្រធានគណៈកម្មាធិការប្រឆាំងនឹងអំពើពុករលួយម៉ាឡេស៊ី (MACC) កាលពីថ្ងៃទី៨ ខែឧសភា។

លោក Azam Baki បានបញ្ជាក់ថា តួលេខនៃការខាតបង់នេះ ធ្វើឡើងដោយផ្អែកលើការប៉ាន់ស្មានអង្កេតលើផលិតផលក្នុងស្រុកសរុប (GDP) រាប់ចាប់ពីឆ្នាំ២០១៨ មកដល់ឆ្នាំ២០២៣។ ប្រធាន MACC រូបនេះ បានបន្ថែមដោយសេចក្ដីខកចិត្តថា បើគ្មានអំពើពុករលួយ នោះទឹកប្រាក់ដែលខាតបង់នេះ អាចយកទៅប្រើនៅក្នុងវិស័យអភិវឌ្ឍន៍ជាតិជាច្រើនដូចជា គម្រោងកសាងមន្ទីរពេទ្យ និងសាលារៀន ជាដើម។ លោក បន្តថា ៥៨ពាន់លានដុល្លារដែលបាត់ គឺស្មើនឹង GDP នៃរដ្ឋចំនួន ២ របស់ម៉ាឡេស៊ីរួមបញ្ចូលគ្នា ដោយមានដូចជា រដ្ឋ Johor និងរដ្ឋ Penang។
លោក Azam Baki ក៏បានប្រកាសដែរថា ការដោះស្រាយបញ្ហាពុករលួយនាពេលបច្ចុប្បន្ន មានសភាពស្មុគស្មាញខ្លាំង ខុសពីចំណាត់ការប្រឆាំងអំពើពុករលួយកាលពីប៉ុន្មានទសវត្សមុន ហើយទំហំនៃការខាតបង់របស់រដ្ឋក៏កាន់តែច្រើនឡើងៗថែមទៀត។

សូមបញ្ជាក់ថា យោងតាមទិន្នន័យបង្ហាញដោយអង្គការ Data Commons បានឲ្យដឹងថា GDP របស់ម៉ាឡេស៊ី កាលពីឆ្នាំ២០២២ មានចំនួន ៤០៧ពាន់លានដុល្លារ ហើយសម្រាប់ឆ្នាំ២០២៤នេះ អាចកើនឡើងដល់ ៤៤៥ពាន់លានដុល្លារ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


