ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ផ្ញើសារគាំទ្រ ពូទីន ក្នុងខួបអបអរជ័យជម្នះលើអាល្លឺម៉ង់
មេដឹកនាំកូរ៉េខាងជើង បានបង្ហាញពីការគាំទ្រ និងសាមគ្គីភាពដ៏ល្អបំផុតចំពោះរដ្ឋាភិបាលក្រុងម៉ូស្គូ ក្នុងទិវាអបអរខួបទី៧៩ នៃការវាយឈ្នះណាស៊ីអាល្លឺម៉ង់នៅក្នុងសង្គ្រាមលោកលើកទី២។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី៩ ខែឧសភា។

នៅក្នុងសំបុត្ររបស់លោក គីម ជុងអ៊ុន ដែលផ្ញើទៅកាន់លោក វ៉្លាឌឺមៀ ពូទីន បានសរសេររៀបរាប់ថា “ខ្ញុំសូមបង្ហាញនូវការគាំទ្រ និងសាមគ្គីភាពយ៉ាងរឹងមាំជាមួយបុព្វហេតុដ៏ពិសិដ្ឋនៃប្រទេសរុស្ស៊ី ដោយសង្ឃឹមថា លោកនិងកងទ័ពដ៏ក្លាហានរុស្ស៊ី និងប្រជាពលរដ្ឋ នឹងអាចទទួលយកជ័យជម្នះក្នុងកិច្ចប្រឹងប្រែងកម្ចាត់គោលនយោបាយអនុត្តរភាពនៃចក្រពត្តិនិយម”។
ការប្រារព្ធពិធីអបអររបស់រុស្ស៊ីលើកនេះ ធ្វើឡើងស្របពេលដែលទំនាក់ទំនងរបស់ខ្លួនជាមួយលោកខាងលិចហាក់ធ្លាក់ចូលនៅក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ ក្រោយពេលទាហានរុស្ស៊ីបានបើកការវាយប្រហារទៅលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានចោទប្រកាន់កូរ៉េខាងជើងថា បានបញ្ជូនសព្វាវុធឲ្យទៅរុស្ស៊ី ដើម្បីប្រឆាំងនឹងអ៊ុយក្រែន។ យ៉ាងណាមិញ ក្រុងព្យុងយ៉ាង និងក្រុងម៉ូស្គូ បានច្រានចោលនូវការចោទប្រកាន់នេះ បើទោះជាកាលពីឆ្នាំ២០២៣ ប្រទេសទាំង២ បានសន្យានឹងបង្កើនចំណងមិត្តភាពយោធាឲ្យកាន់តែល្អូកល្អឺនថែមទៀតក៏ដោយ។
នៅក្នុងរបាយការណ៍អង្គការសហប្រជាជាតិ ដែលចុះផ្សាយដោយសារព័ត៌មាន Reuters បានបង្ហាញថា កម្ទេចមីស៊ីលដែលរុស្ស៊ីប្រើវាយលុកអ៊ុយក្រែននៅក្នុងក្រុង Kharkiv កាលពីថ្ងៃទី២មករា គឺជាបំណែកមីស៊ីលប៉ាលិស្ទិក Hwasong-11 របស់កូរ៉េខាងជើង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


