ព័ត៌មានជាតិ
រដ្ឋាភិបាលគ្រោងចំណាយថវិកាមូលធនរដ្ឋជាង ២ ពាន់លានដុល្លារនៅឆ្នាំ ២០២៤
រដ្ឋាភិបាលគ្រោងចំណាយថវិកាមូលធនរដ្ឋប្រមាណ ២ ពាន់លានដុល្លារសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាឆ្លើយតបទៅការអនុវត្តកម្មវិធីនយោបាយរបស់រដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។
លោក ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងនៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងច្បាប់ថវិកាឆ្នាំ ២០២៤ ដែលរៀបចំឡើងកាលពីម្សិលមិញនេះបានគូសបញ្ជាក់ថា ឆ្នាំ ២០២៤ រដ្ឋាភិបាលគ្រោងចំណាយថវិកាមូលធនរដ្ឋចំនួន ២ ៧៦២ លានដុល្លារ ស្មើប្រមាណ ៦៩% ធៀបឆ្នាំ ២០២៣។
លោកថា ជារួមថវិកានៅឆ្នាំ ២០១៤ រដ្ឋាភិបាលផ្តល់អាទិភាពលើចំណាយចរន្ត គាំទ្រការអនុវត្តគោលនយោបាយថ្មីរបស់រដ្ឋាភិបាលថ្មីនីតីកាលទី ៧ ដើម្បីឈានទៅសម្រេចចេញជាលទ្ធផលជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព។

លោក ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
យ៉ាងណាមិញ មន្រ្តីក្រសួងសេដ្ឋកិច្ចរូបនេះអះអាងថា រដ្ឋាភិបាលក៏នៅតែបន្តផ្តល់អាទិភាពលើគម្រោងវិនិយោគសាធារណៈដោយប្រើប្រាស់ហិរញ្ញប្បទានពីក្រៅប្រទេស។
រដ្ឋាភិបាលគាំទ្រគម្រោងវិនិយោគសាធារណៈតាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជនដូចជា គម្រោងអភិវឌ្ឍផ្លូវល្បឿនលឿន ការសាងសង់ព្រលានយន្តហោះ កំពង់ផែ និងគម្រោងធំៗមួយចំនួនទៀត ដែលមានការចូលរួមពីវិស័យឯកជនដើម្បីសម្រួលបន្ទុកចំណាយរបស់រដ្ឋ។
បើតាមលោក ចាន់ សុធី ក្របខណ្ឌថវិកាឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងដោយគិតគូរទិដ្ឋភាពសំខាន់ចំនួន ២។
ទីមួយការពង្រឹងភាពធន់នៃថវិកាឡើងវិញ ដើម្បីត្រៀមខ្លួនឲ្យបានល្អសម្រាប់ប្រឈមជាមួយវិបត្តិដែលអាចកើតឡើងជាយថាហេតុនាពេលអនាគត ដូចជាវិបត្តិសេដ្ឋកិច្ចសកល វិបត្តិអាកាសធាតុ និងជំងឺឆ្លងជាដើម។
ទីពីរការឆ្លើយតបទៅការងារអាទិភាពគោលនយោបាយធំៗរបស់រដ្ឋាភិបាលនីតិកាលទី ៧ និងតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ក្រសួងស្ថាប័ន ជាពិសេសការដោះស្រាយឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់លើបញ្ហាប្រឈម ក៏ដូចជាចំណុចខ្សោយហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនិងកែលម្អបរិស្ថានវិនិយោគសម្តៅទាក់ទាញដល់ផែនការវិនិយោគនិងធុរកិច្ច ដែលអាចហូរចេញពីតំបន់មានជម្លោះពាណិជ្ជកម្មចូលមកប្រទេសកម្ពុជា ដើម្បីជំរុញការធ្វើពីពិពិធកម្មនិងបន្តកសាងភាពធន់នៃសង្គមសេដ្ឋកិច្ច ឈានទៅឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលជាមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។
នៅឆ្នាំ ២០២៤ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាសរុបចំនួន ៣៨ ៨២៩ ប៊ីលានរៀល (ប្រមាណជាង ៩ ពាន់លានដុល្លារ) ក្នុងនោះថវិកាចំណាយនៅថ្នាក់ជាតិមានចំនួន ៣៤ ៤៩៧ប៊ីលានរៀល ត្រូវជា ២៤.១៣% នៃផ.ស.ស. ថយចុះ ៥.៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៣ និងចំណាយនៅថ្នាក់ក្រោមជាតិមានចំនួន ៤ ៣៣២ ប៊ីលានរៀល មានសមាមាត្រស្មើនឹង ១១.៧% នៃចំណាយថវិការដ្ឋសរុបត្រូវជា ៣.០៣% នៃ ផ.ស.ស. កើនឡើង ៦.៦% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។
សម្រាប់ឆ្នាំ២០២៤ វិស័យសង្គមកិច្ចនៅតែជាអាទិភាពក្នុងការចំណាយដូចជា ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ប្រមុខរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ក្របខណ្ឌថវិកាឆ្នាំ២០២៤ ជាកត្តាកំណត់នៃភាពជោគជ័យរបស់រាជរដ្ឋាភិបាល និងបានស្នើស្ថាប័នទាំងអស់យកទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំសម្រាប់វាយតម្លៃអំពីការចំណាយរបស់រាជរដ្ឋាភិបាលឲ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


